មានរបាយការណ៍ថាអ្នកស្លាប់ក្នុងរលកកម្ដៅនៅរដ្ឋអូឌីសាប្រទេសឥណ្ឌា ១៥៩នាក់ តែអាជ្ញាធរបញ្ជាក់ត្រឹមតែ៤១នាក់

2024/06/12 06:56:13 pm        112

មនុស្សយ៉ាងហោចណាស់១៥៩ នាក់បានស្លាប់ក្នុងករណីសង្ស័យថាបានស្លាប់ដោយសារជំងឺសុរិយរោគ ឬបណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំងពេក នៅទូទាំងរដ្ឋ អូឌីសា (Odisha) ប្រទេសឥណ្ឌា ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរដ្ឋបានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានតែ៤១នាក់ប៉ុណ្ណោះ ដែលទាក់ទងនឹងអាកាសធាតុក្ដៅខ្លាំងពេក។ ការស្លាប់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ស្នងការជំនួយសង្គ្រោះពិសេស (SRC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នៅរដូវក្តៅនេះ ករណីស្លាប់ដោយសារជំងឺសុរិយរោគ ឬថ្ងៃក្ដៅខ្លាំងពេក ចំនួន ១៥៩ ករណីជាប់ៗគ្នាត្រូវបានរាយការណ៍។

យោងតាមការសាកសួរលម្អិត មានការស្លាប់ចំនួន ៤១ នាក់ ដោយសារសីតុណ្ហភាពក្ដៅខ្លាំង និង៤៥ ករណីត្រូវបានច្រានចោល ថាមិនមែនបណ្ដាលមកពីថ្ងៃក្ដៅពេកនោះទេ។ យ៉ាងណា ៧៣ ករណី កំពុងស្ថិតក្រោមការសាកសួរនៅថ្នាក់ស្រុក។

ស្នងការផ្ដល់ជំនួយសង្គ្រោះពិសេស បានបន្ថែមថា ករណីស្លាប់៨នាក់ ដែលត្រូវបានដាក់ការស្ដីបន្ទោសលើរលកកម្ដៅខ្លាំង ត្រូវបានរាយការណ៍ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ ។

ស្របពេលចំនួនអ្នកស្លាប់បណ្ដាលមកពីថ្ងៃក្ដៅខ្លាំងកើនឡើង រដ្ឋាភិបាលប្រចាំរដ្ឋ អូឌីសា បានស្នើសុំកុំឲ្យមនុស្សចេញពីផ្ទះបន្ទាប់ពីម៉ោង ១១ ព្រឹក។ ក្រុមអាជ្ញាធរក៏បានស្នើដល់អង្គការផ្សេងៗផងដែរ កុំឲ្យមនុស្សចូលរួមការងារនៅខាងក្រៅផ្ទះចន្លោះពីម៉ោង ១១ ព្រឹកដល់ម៉ោង ៣ រសៀល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm