រាជរដ្ឋាភិបាល កំពុងបន្តផ្គត់ផ្គង់ថវិកាប្រចាំខែ និងអាហារប្រចាំថ្ងៃសម្រាប់សិស្សក្រីក្រ

2024/06/12 07:06:35 pm        105

រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូជាខ្លាំង ចំពោះកុមារ យុវជន ជាអ្នកបន្តវេន។ បច្ចុប្បន្ន សម្រាប់វិស័យអប់រំ រាជរដ្ឋាភិបាល កំពុងបន្ត​អនុវត្ត​កម្ម​វិធីផ្ដល់​អាហារូបត្ថម្ភ​ជូន​សិស្ស​ក្រីក្រ​នៅ​តាម​ជនបទ​ ជាប្រចាំថ្ងៃ ហើយក៏មានការ​អនុវត្តកម្ម​វិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្ស​ក្រីក្រ​ជាប្រចាំ​ខែ​ផងដែរ។

រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​កម្ពុជា បានគិតគូជាខ្លាំង ក្នុងការបណ្ដុះធនធានមនុស្ស ដើម្បីក្លាយជា​អ្នក​បន្ត​វេន​ក្នុង​ពេល​អនាគត​។ ការបណ្ដុះធនធានមនុស្សនេះ គឺផ្ដល់ឱកាសជូនកុមារ យុវជន គ្រប់រូបមានសិទ្ធិស្មើគ្នា បូករួម​ទាំងការឧបត្ថម្ភ គាំទ្របន្ថែមចំពោះ កុមារ យុវជន មកពីគ្រួសារ​ក្រីក្រ​រស់​នៅ​ជនបទ​ថែម​ទៀត​។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ BTV នៅ​ព្រឹកថ្ងៃទី១២ ខែមិថុនានេះថា វិស័យអប់រំបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា និង​អង្គការ​ដៃគូ ក៏កំពុងបន្តអនុវត្តកម្មវិធីសំខាន់ជាច្រើន ក្នុងនោះ​ក៏​មាន​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​ ពិសេសនៅទីជនបទ និងកម្មវិធីផ្ដល់អាហារូបករណ៍ជូនសិស្ស ដែលគាំទ្រដល់ការសិក្សា និង​បញ្ចៀស​ការបោះបង់ការសិក្សារបស់សិស្ស។

អ្នកនាំពាក្យ​បញ្ជាក់​ថា សម្រាប់ការផ្ដល់អាហារូបត្ថម្ភជូនកុមារតាមសាលារៀននេះ បច្ចុប្បន្ន​កំពុង​អនុវត្ត​នៅ​សាលារៀនចំនួន១ ១១៣សាលានៅតាមបណ្ដាខេត្ត។ កម្មវិធីនេះបប្រើ​ផល​ប្រយោជន៍​ដល់​សិស្ស​ប្រមាណជិត២៧ម៉ឺននាក់។

ចំពោះកម្មវិធីផ្ដល់អាហារូបករណ៍វិញ គឺជាការផ្ដល់សាច់ប្រាក់ជាប្រចាំខែ សម្រាប់​កុមារ​រស់​នៅ​ក្នុង​គ្រួសារ​ មានបណ្ណសមធម៌។ កម្មវិធីគ្របដណ្ដប់លើសិស្សសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ដោយ​ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានជួយដល់សិស្សមកពីគ្រួសារក្រីក្រប្រមាណ ១៥ម៉ឺននាក់។

សូមជម្រាបថា កម្មវិធីផ្ដល់អាហារូបករណ៍នេះ គឺសិស្ស​មក​​ពីគ្រួសារ​ក្រីក្រ​ទទួល​បាន​ថវិកា​ជា​ប្រចាំ​ខែ។​ សម្រាប់សិស្សសិក្សានៅកម្រិតបឋមសិក្សា រហូតដល់ថ្នាក់អនុវិទ្យាល័យ ចាប់ពីថ្នាក់ទី ១ ដល់​ថ្នាក់​ទី៩ ទទួលបានថវិកា ២ម៉ឺនរៀលក្នុងមួយខែ។ សម្រាប់សិស្សសិក្សាថ្នាក់វិទ្យាល័យ ចាប់​ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ទទួលបាន ៣ម៉ឺនរៀលក្នុងមួយខ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm