កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វាល់វង បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ក្រុមអាជីវករមួយចំនួនបានយកផ្លូវ ធ្វើអាជីវកម្មលក់ដូរ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សាធារណៈ បង្កការកក់ស្ទះចរាចរណ៍ផងដែរ។
ជាក់កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់វាល់វង ខណ្ឌ៧មករា ដែលដឹកនាំផ្ទាល់ ដោយលោក សេង ជី ចៅសង្កាត់វាលវង់ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ក្រុមអាជីវក មួយចំនួនបានយកផ្លូវ ធ្វើអាជីវកម្មលក់ដូរ តាមបណ្ដោយផ្លូវលេខ១០៩ និងផ្លូវលេខ១៦៤ជាប់របងសាលាបឋមសិក្សាបាក់ទូក ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ សាធារណៈ បង្កការកក់ស្ទះចរាចរណ៍ ។ ដោយធ្វើកិច្ចសន្យាមិនអនុញ្ញាតឲ្យលក់ដូរ និងតាំងរបស់របរលក់ មកលើផ្លូវសាធារណៈ បែបនេះបន្តទៀតឡើយ បើពុំដូចនេះទេ អាជ្ញាធរសង្កាត់ និងរាយការណ៍បន្តដល់ គណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការ ចាត់វិធានការដ្ឋបាល។
ក្នុងនោះដែរ លោក សេង ជី ចៅសង្កាត់វាលវង់ បានឲ្យដឹងថា អាជ្ញាធរសង្កាត់បានចុះអប់រំណែនាំជាប្រចាំ តែក្រុមអាជ្ញាធរមួយចំនួនហាក់មិនចូលរួមជាមួយអាជ្ញាធរឡើយ ដោយបន្តដាក់តាំងលក់ របស់របរ នៅលើចិញ្ជើមផ្លូវ លើសពី១ភាគ៣ អ្នកខ្លះបានដាក់លក់លើផ្លូវតែម្ដង។ ដោយបង្កការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសចំណុចផ្លូវលេខ១៦៤ ជាប់របងសាលាបឋមសិក្សាបាក់ទូក ដាក់រទះ លក់លើផ្លូវ បង្កការកកស្ទះ ពេលសិស្សចេញចូលពីសាលា លំបាកធ្វើដំណើរដោយថ្មើរជើង ឬអាចបង្កគ្រោះថ្នាក់ ជាយថាហេតុផងដែរ។
ជាចុងក្រោយអាជ្ញាធរសំណូមពរដល់ក្រុមអាជីវករទាំងអស់ ក្នុងមូលដ្ឋានសង្កាត់វាលវង់សូមចូលរួម ថែរក្សាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ក្នុងករណីមិនចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច នោះនិងចាត់វិធានការរដ្ឋបាលឬវិធានការក្ដៅមិនខាន៕ អត្ថបទ៖ កុម្ភៈ




