កំពង់ឆ្នាំង : នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សម ដារ៉ា ចៅក្រមសាលាដំបូងខេត្ត រួមនិងអង្គការសម្ព័ន្ធចាប់ដៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបេសកកម្មរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងករណីបង្ក្រាបអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តការរវាងស្ថាប័នតុលាការ មន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារមន្ត្រីនគរបាលយុតនតិធម៌ និងអង្គការដៃគូពាក់ព័ន្ធអោយកាន់តែមានតែមានប្រសិទ្ធិភាពក្នុងការបង្រ្កាបអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ។
ការប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់នេះ ក្នុងគោលបំណងបង្កើន និងកសាងចំណេះដឹងបន្ថែមដល់មន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ និងពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធអោយកាន់តែមានប្រសិទ្ធិភាព ក្នុងការស៊ើបអង្កេតលើករណីជួញដូរមនុស្ស និងករណីរំលោភបំពានផ្លូវភេទ។ ជម្រុញសំណុំរឿង ដែលកកស្ទះនៅមន្ត្រីនគរបាលយុត្តិធម៌ ទៅកាន់ស្ថាប័នតុលាការ ៕ ដោយ ÷ កាំង ហុងវាស្នា










