ចិន ច្រានចោលកង្វល់របស់កោះតៃវ៉ាន់ បន្ទាប់ពីបុរសម្នាក់លួចជិះទូកឆ្លងចូលក្រុងតៃប៉ិ

2024/06/12 09:18:05 pm        121

រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធ (១២ មិថុនា) នេះថា បុរសជនជាតិចិនម្នាក់ដែលត្រូវបានចាប់ខ្លួននៅជិតទីក្រុងតៃប៉ិ បន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយប្រើទូកល្បឿនលឿន បានធ្វើសកម្មភាពនោះដោយខ្លួនឯង ហើយថាកោះតៃវ៉ាន់ មិនគួរមានការសង្ស័យ ឬបារម្ភអ្វីឡើយ ក្នុងករណីដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមមន្ត្រីសន្តិសុខតៃវ៉ាន់។

ឆ្មាំល្បាតឆ្នេររបស់តៃវ៉ាន់ បានចាប់ខ្លួនបុរសនោះកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់មាត់សមុទ្រ តានសួយ (Tamsui) បន្ទាប់ពីទូករបស់គេបានចូលទៅក្នុងផ្លូវទឹកដែលនាំទៅដល់ទីក្រុងតៃប៉ិ ស្របពេលមានភាពតានតឹងកំពុងបន្តរវាងកោះតៃវ៉ាន់ និងចិន។ តៃវ៉ាន់និយាយថា បុរសនោះជាអតីតកាពីទែនទ័ពជើងទឹកចិន ដែលអាចនឹងកំពុងស៊ើបអង្កេត និងសាកល្បងលើប្រព័ន្ធការពារកោះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោក ឈិន ពិនហួរ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថា អ្វីដែលបុរសនោះបានធ្វើគឺ «សកម្មភាពផ្ទាល់ខ្លួនរបស់គេសុទ្ធសាធ ហើយអាជ្ញាធរតៃវ៉ាន់ មិនចាំបាច់ចោទទាហានណាម្នាក់ថាកំពុងធ្វើឧបាយកលនយោបាយទេ ខណៈខ្លួនកំពុងធ្វើពុតជាធ្វើសកម្មភាពដោយម៉ឹងម៉ាត់»។

លោក ឈិន បានបន្ថែមថា បុរសនោះនឹងត្រូវទទួលទោស នៅពេលដែលលោកត្រឡប់ទៅប្រទេសចិនវិញ ដោយមិនបានផ្តល់ព័ត៌មានលម្អិត។ កោះតៃវ៉ាន់ ដែលមិនបានពិនិត្យឃើញទូករបស់បុរសនោះរហូតដល់ចូលជិតឆ្នេរ មិនបានបង្ហាញពីពេលវេលាណា ឬថាតើខ្លួននឹងបញ្ជូនបុរសនោះទៅវិញ ឬអត់ទេ ដោយនិយាយថា អាជ្ញាធរផ្លូវច្បាប់កំពុងស៊ើបអង្កេតនៅឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        57
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        48
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm