សម្តេចធិបតី៖ ការអនុវត្តវិធានការគន្លឹះកែទម្រង់រដ្ឋបាលសាធារណៈជាមូលដ្ឋានដ៏ចាំបាច់ កសាងប្រព័ន្ធរដ្ឋបាលសាធារណៈប្រកបដោយសមិទ្ធកម្ម និងភាពធន់

2024/06/12 09:18:59 pm        116

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មា​ន​ប្រសាសន៍​បញ្ជាក់ថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជា​មូលដ្ឋាន​ដ៏​ចាំបាច់បំផុត​ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ​មួយដែល​ប្រកប​ដោយ​សមិទ្ធកម្ម មានជវភាព និងមានភាពធន់។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់​គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជ​រដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព​។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសម្តេចធិបតី បានសង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​វិធានការ​គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការ​កសាង​នូវ​ប្រព័ន្ធ​រដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការ​អនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែល​ត្រូវ​បានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា​ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកប​ដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធ​ភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System) ។

ជា​កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មាធិការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការ​ដាក់​ឱ្យ​អនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្ត​ប្រព័ន្ធ​ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​ប្រកប​ដោយ​គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និង​សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធ​ភាព និងស័ក្តិសិទ្ធិភាព និង (៣)​ការដាក់ឱ្យអនុវត្តប្រព័ន្ធ​លើកទឹក​ចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ក្នុង​រដ្ឋបាល​សាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

បន្ទាប់​ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្តែង​ការ​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និង​បានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​ចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹង​សមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបាន​សម្រេច​លើ​ការងារ​នេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួង​មុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹក​ចិត្តគាំទ្រ​សមិទ្ធ​កម្ម​នេះ​ឱ្យបានសមស្រប និងទាន់ពេល។

នៅក្នុងកិច្ចប្រជុំនេះ​ដែរ​សម្តេចធិបតីក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ​រប​ស់រា​ជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់​អនុសាសន៍​បន្ថែម​មួយ​ចំនួន​សម្រាប់​ជា​ទិសដៅ ការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖ (១) ក្រសួងមុខងារ​សាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួល ការងារ​អនុវត្ត​ផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការ​ចូលរួម សហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

(២) ត្រូវបន្តរៀបចំការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​រាជការ​សម្រាប់​ផែនការ​ក្រប​ខណ្ឌ​ដែល​បាន​អនុម័ត​ក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀប​ចំ​ឱ្យ​មាន​ផែនការប្រឡង ប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការ​ប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ស៊ីវិល ដែលរាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​កន្លងមក។

(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីប​ច្ចេក​ទេស​សុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋាន​សម្រាប់​ការ​គិត​គូ​រៀប​ចំ​ក្រប​ខណ្ឌ​គតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រង មន្ត្រីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុង​វិស័យ​គន្លឹះ​ដទៃ​ផ្សេងទៀត។

(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូច​ជា​ការធ្វើ បច្ចុប្បន្នភាពទិន្នន័យមន្ត្រីក្រសួង-ស្ថាប័ន និងមន្ត្រីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និង​វិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយ​ក្នុង​នោះត្រូវ៖ - មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និង​អង្គភាព​របស់​ក្រសួង។

ការរៀបចំ​រចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែល​អាច​ធានា​បាន​នូវ ប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​នៅ​ក្នុង​ដំណើរ​ការ​ក្នុង​ក្រប​ខណ្ឌ​ការងារ​របស់​ក្រសួង​នីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាព​ប្រទាក់​ក្រឡា​គ្នា​នេះ​អាច​ធានាបាននូវផលវិជ្ជមាន ប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ​ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះ​ត្រូវ​កំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋាន​ក្នុង​ការភ្ជាប់​ការ​អនុវត្ត​ជាមួយ​មុខ​ងារ​របស់ អង្គភាព ដែលកិច្ចការនេះនឹង​ផ្តល់​ជា​មូលដ្ឋាន​​ឈាន​ទៅ​បន្តការ​ពិនិត្យ​មើល​ស្ថានភាព​លើស ឬ ខ្វះមន្ត្រី ការរៀបចំ ផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្ត្រី ការ​រៀប​ចំ​​ផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋាន គិតគូរអំពី​លទ្ធភាព​រៀបចំ​ផែនការ​ចូលនិ​វត្តន៍​មុន​កាល​កំណត់ផងដែរ។

ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំង​ពង្រឹង​នូវ​កិច្ច​សហ​ប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm