ប្រជាជនហ្វីលីពីន រាប់រយនាក់តវ៉ាទាមទារឱ្យចិន ដកខ្លួនចេញពីដែនទឹកជម្លោះ

2024/06/12 09:41:31 pm        96

សកម្មជន និងអ្នកនេសាទហ្វីលីពីនរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលចិន នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ (១១ មិថុនា) ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពដែនសមុទ្ររបស់ទីក្រុងប៉េកាំង។ ពួកគេបានទាមទារឱ្យចិន ដកខ្លួនចេញពីដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង ដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កំពុងប៉ះពាល់ដល់ជីវិតអ្នកនេសាទហ្វីលីពីន។

ក្រុមបាតុករ បានចេញតវ៉ាតាមដងផ្លូវនៅមុនថ្ងៃបុណ្យឯករាជ្យរបស់ហ្វីលីពីន។ ក្នុងចំណោមនោះ មានអ្នកនេសាទជាច្រើនដែលតវ៉ាដោយសារគេមិនអាចបន្តការងារបានទេ ព្រោះចិនបង្កើនវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ អ្នកនេសាទម្នាក់និយាយថា កូនរបស់ខ្លួនត្រូវឈប់រៀន ដោយសារបាត់បង់ប្រភពចំណូល។

បាតុករដែលជានិស្សិតស្រីម្នាក់បាននិយាយថា ប្រជាជនហ្វីលីពីនត្រូវតែបង្ហាញច្បាស់ថាសមុទ្រហ្វីលីពីនខាងលិចជារបស់ពួកគេ ហើយចិន មិនគួរយកដែនទឹកនោះពីអ្នកនេសាទឡើយ។

ទីក្រុងប៉េកាំង កំពុងទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងតំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ប៉ុន្តែទីក្រុងម៉ានីលនិយាយថា ថ្មប៉ប្រះទឹកនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន និងជាតំបន់នេសាទបែបប្រពៃណីសម្រាប់អ្នកនេសាទហ្វីលីពីន៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm