ពលរដ្ឋ​ស្នើ​អាជ្ញាធរ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ពន្លឿន​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​

2021/04/27 09:59:58 am        28

​ភ្នំពេញ៖ នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ខណ្ឌ​ព្រែក​ព្នៅ ប្រជាពលរដ្ឋ​ បានលើកឡើង​ជា​សំណើរ​ឱ្យ​អាជ្ញាធរ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ព​ន្លឿ​ន​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​។​

​ជា​សំណួរ​ផ្ទាល់មាត់​ចំនួន​ ០៩​នាក់ និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ចំនួន​៥២​ប័ណ្ណ ដែល​ជា​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​បាន​លើកឡើង​ជា​សំណើ​ឱ្យ​អាជ្ញាធរ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ព​ន្លឿ​ន​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​។ ដែល​វេទិកា​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន ឯកឧត្ដម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក ហួត ហៃ អភិបាលរង​រាជធានី និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ផងដែរ​។​

​​​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍ថា ការ​បង្កើតឱ្យមាន​វេទិកា​សាធារណៈ​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស ​បានលើកឡើង​ជា​សំណើរ ជា​សំណូមពរ​នានា ដើម្បី​អាជ្ញាធរ​ពាក់ព័ន្ធ​យកទៅ​ដោះស្រាយ​ជូន​។ ឯកឧត្ដម ប៉ា សុជាតិ​វង្ស បន្តថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ គឺ​ពិតណាស់ថា នឹង​ធ្វើឱ្យ​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​បា​នរក​ឃើញ​នូវ​ចំណុច​ខ្វះខាត ដែល​ត្រូវ​យកមក​បំពេញ​បន្ថែម​ក្នុងការ​បម្រើ​ជូន​ប្រជាពលរដ្ឋ​។

​​​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បន្ថែមថា រដ្ឋាភិបាល​ក្រៅពី​បង្កើតឱ្យមាន​វេទិកាសាធារណៈ​នៅ​ថ្នាក់​សង្កាត់ ខណ្ឌ និង​ថ្នាក់​រាជធានី​ហើយ​នោះ នៅបាន​បង្កើតឱ្យមាន​កា​រិ​យា​ល័យ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ខណ្ឌ និង​ថ្នាក់​រាជធានី​ថែមទៀត ដើម្បី​ទទួលយក​ការពិគ្រោះ​យោបល់​ជាមួយ​ប្រជា​រដ្ឋ ខណៈដែល​ប្រជាពលរដ្ឋ​មាន​កង្វល់​អ្វីមួយ ហើយ​ការិយាល័យ​នេះ​អាច​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​បាន​។

​​​ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា ក្នុង​វេទិកា​នេះ​ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណួរ​ផ្ទាល់មាត់​ចំនួន​៩​នាក់ និង​សំណើ​សរសេរ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​ចំនួន​៥២​ប័ណ្ណ ហើយ​សំណើរ និង​សំណូមពរ​ទាំងនេះ មានការ​ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្ថាបនា​លូ នៅក្នុង​ភូមិ​អណ្តូង ការស្ថាបនា​ផ្លូវ​ប្រវែង​ជាង​១​គីឡូម៉ែត្រ ការ​ជំរុញ​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ជាតិខ្មែរ​ឱ្យបាន​លឿន ការ​ជម្រុញ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​វត្ត​សុវណ្ណ​ធម្មរាជ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បញ្ហាដីធ្លី​នៅ​បឹង​តា​ម៉ោ​ក និង​ស្នើឱ្យ​ទប់ស្កាត់​រថយន្ត​ដឹក​ដី​បើកបរ​លឿន​ៗ​។ ចំពោះ​ការស្នើ​ឡើង​ខាងលើនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ទទួលយក ហើយ​សន្យាថា​នឹងធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ​៕ ​អត្ថបទ​៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm