ក្រសួងមហាផ្ទៃរៀបចំប្រព័ន្ធគ្រប់គ្រងអ្នកពាក់ព័ន្ធសារធាតុញៀន ដើម្បីកាត់បន្ថយសិទ្ធិមួយចំនួន

2024/06/12 10:37:15 pm        65

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ មានយុទ្ធសាស្ត្រថ្មីមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន គឺកំពុងរៀបចំនូវប្រព័ន្ធទិន្នន័យ គ្រប់គ្រងអ្នកពាក់ព័ន្ធនឹងសារធាតុញៀន ដោយប្រមូលទិន្នន័យ ការកំណត់អត្តសញ្ញាណរបស់ពួកគេ ហើយក៏មានឈានទៅដល់ឋ បន្ថយនូវសិទ្ធិមួយចំនួន របស់អ្នកប្រព្រឹត្តិបទល្មើសគ្រឿងញៀនទាំងនោះផងដែរ ។ 

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រព័ន្ធទិន្នន័យគ្រប់គ្រងអ្នកពាក់ព័ន្ធសារធាតុញៀន រហូតមកដល់ពេលនេះ សម្រេចការរៀបចំតម្លើង បានប្រមាណជាង ៩០ភាគរយហើយ គ្រោងនឹងដាក់ឲ្យដំណើរការ នាពេលឆាប់ៗខាងមុខ ដើម្បីងាយស្រួលដល់ការប្រយុទ្ធប្រឆាំង នឹងបញ្ហាគ្រឿងញៀន ។

លោកបន្តថា សម្រាប់គោលបំណង នៃការរៀបចំប្រព័ន្ធនេះឡើង ដើម្បីប្រមូលទិន្នន័យអ្នកពាក់ព័ន្ធគ្រឿងញៀន មានទាំងប្រើប្រាស់ ជួញដូរ រក្សាទុក ចរាចរចែកចាយផ្សេងៗ ដើម្បីលើកផែនការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន មួយទៀតដើម្បីកំណត់ចំណាំបុគ្គលពាក់ព័ន្ធ ក្នុងការដាក់ទណ្ឌកម្មពួកគេ មានទាំងផ្នែករដ្ឋបាលផ្សេងៗ បន្ថយសិទ្ធិមួយចំនួន ហើយប្រព័ន្ធនេះ ក៏អាចជួយបំភ័យ អ្នកពាក់ព័ន្ធគ្រឿងញៀនទាំងអស់នោះ ឲ្យមានការខ្លាចរអា មិនប្រព្រឹត្តិបទល្មើសគ្រឿងញៀននេះ ។

គ្រឿងញៀន គឺជាបញ្ហាចម្បងមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ កំពុងមានការគិតគូរយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសំអាតបញ្ហាគ្រឿងញៀននៅតាមក្រសួងស្ថាប័នរដ្ឋ គឺត្រូវមានការពិនិត្យរកសារធាតុញៀន លើមន្ត្រីរាជការ ហើយបើរកឃើញមន្ត្រីណាមានជាប់ពាក់ព័ន្ធ គឺត្រូវដកចេញពីក្របខណ្ឌ ។ ជាការកត់សម្គាល់ បន្ទាប់ពីបទបញ្ជាដាច់ណាត់នេះ តាមក្រសួងស្ថាប័ន បានពិនិត្យរកសារធាតុញៀនមន្ត្រីរាជការ ក្នុងស្ថាប័នរបស់ខ្លួនជាបន្តបន្ទាប់ ហើយបានរកឃើញជាហូរហែរ និងត្រូវបានដកចេញពីក្របខណ្ឌ ។

គួរបញ្ជាក់ថា ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៧ពាន់ករណី ហើយរឹបអូសបាននូវសាធាតុញៀនខុសច្បាប់ បានចំនួនជាង ៣តោនផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm