វិវាទពាក្យសម្ដីរវាងឯកឧត្តម ខូវ ឆាយ និង Dave Leduc បានបញ្ចប់ ក្រោមស្មារតីរួមគ្នា​ដើម្បីផ្សព្វផ្សាយគុនខ្មែរ

2024/06/12 10:42:07 pm        149

ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំសម្របសម្រួលរវាងឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងកីឡាករ Dave Leduc ដើម្បីបញ្ចប់នូវវិវាទពាក្យសម្ដី និង​ការ​យល់​ច្រឡំ​កន្លងមក ក្រោមស្មារតីរួមគ្នាដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ ។

កិច្ចប្រជុំចង្អៀតនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា ស្រី ចាន់ថន អនុ​ប្រធាន​កិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ ។

ជាលទ្ធផលផលនៃជំនួបក្រោមការសម្របសម្រួលផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ភាគីទាំងពីរ បាន​យល់គ្នា ដោយកីឡាករ Dave Leduc មានឆន្ទៈបន្តជួយផ្សព្វផ្សាយគុនខ្មែរលើឆាកជាតិ-អន្តរជាតិ ហើយ ឯកឧត្តម ខូវ ឆាយ ក៏សម្តែងការអបអរសាទរ ស្វាគមន៍ និងត្រៀម​កិច្ច​សហការ​ជានិច្ច​ខាង​ផ្នែក​បច្ចេក​ទេស​ជាមួយលោក Dave Leduc ឲ្យបានស៊ីជម្រៅតាមគោលការណ៍ និងលក្ខន្តិកៈរបស់សហព័ន្ធ ក្រោម​ស្មារតីរួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញបន្ថែមទៀតលើឆាកអន្តរជាតិ ។

លោក ខូវ ឆាយ បានបញ្ជាក់ថា ក្រោមឆន្ទៈរួមដើម្បីលើកមុខមាត់គុនខ្មែរ បន្ទាប់​ពី​ជំនួប​សម្រប​សម្រួល​បន្ទាន់​នេះ លោកក៏ចែករំលែកខ្លះៗ នូវអ្វីដែលគួរធ្វើ និងអ្វីមិនគួរដើម្បី ប្រសិនបើ Dave Leduc ​ពិត​ជា​ស្រលាញ់ និងចង់លើកស្ទួយគុនខ្មែរ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ តាម​រ​យៈ​នេះ ភាគីទាំងពីរ បានយល់គ្នាច្រើន ពិសេស Dave Leduc ក៏បានទទួលស្គាល់នូវកំហុសឆ្គងកន្លងមក ហើយ​ក៏​រីករាយក្នុងការសហការជាមួយសហព័ន្ធផងដែរ ។

ទន្ទឹមជាមួយគ្នា Dave Leduc ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានដែរថា កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អ ហើយ​លោក​សប្បាយចិត្តក្នុងការរកឃើញវិធីសាស្រ្តលើកកម្ពស់គុនខ្មែរ ក្រោយ​បញ្ចប់​រឿងរ៉ាវ​ដែល​យល់​ច្រឡំ​គ្នា​កន្លង​មក។ បន្ទាប់ពីជំនួបនេះ Dave Leduc ចាត់ទុកឯកឧត្តម ខូវ ឆាយ គឺជាមនុស្សល្អ និង​ឆ្លាតវៃ តាមរយៈការបង្ហាញនូវផែនការច្បាស់លាស់ក្នុងការលើកកម្ពស់គុនខ្មែរលើឆាកអន្ដរជាតិ ហើយ​លោក​ក៏​គាំទ្រនូវគំនិតរបស់ប្រធានសហព័ន្ធ ក៏ដូចជាមានគោលដៅ​ចូលរួម​រុញ​គុន​ខ្មែរ​ឲ្យ​កាន់​តែ​ល្បីល្បាញ​លើ​ពិភពលោកផងដែរ ។

គួរដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីឯកឧត្តម ខូវ ឆាយ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជា បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ និងការជជែកវែកញែកគ្នាជាច្រើន ក្នុង​នោះ​កីឡាករ Lethwei របស់មីយ៉ាន់ម៉ា Dave Leduc ក៏បានព្យាយាមបកស្រាយជាបន្ដបន្ទាប់ ។ យ៉ាង​ណាបញ្ហានេះ ត្រូវបានដោះស្រាយ និងបញ្ចប់ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        358
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        446

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm