
នៅថ្ងៃពុធនេះ ក្រុមអាជ្ញាធរនៅដែនដីសហព័ន្ធ Jammu និង Kashmir ហើយនិងរដ្ឋភាគខាងជើង Uttarakhand បានព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅតំបន់ព្រៃភ្នំ ។
ក្រុមមន្រ្តីរដ្ឋបាលស្រុក Rajouri ស្ថិតក្នុងតំបន់ Kashmir ប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញប្រើប្រាស់មែកឈើរស់ស្តើងៗ ដើម្បីពន្លត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់ដែលរថយន្តពន្លត់អគ្គិភ័យពុំអាចចូលដល់ ។
នៅក្នុងរដ្ឋ Uttarakhand ភ្លើងឆេះព្រៃញឹកញាប់ បណ្តាលឲ្យមានការបាត់បង់បង់ព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែស្ថានភាពអាកាសធាតុក្តៅស្ងួតរយៈពេលវែង និងរលកកម្តៅនៅក្នុងតំបន់ ។
តាមធម្មតា ប្រទេសឥណ្ឌា តែងតែមើលឃើញករណីភ្លើងឆេះព្រៃកើនឡើងខ្ពស់ ពេលសីតុណ្ហភាពកើនឡើងក្តៅ ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់រហូតដល់រដូវវស្សា ដែលចាប់ផ្តើមនៅខែមិថុនានេះ ៕