
ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃអង្គារថា ទាហានរុស្ស៊ី និងទាហានបេឡារុស បានចាប់ផ្តើមដំណាក់កាលទី ២នៃសមយុទ្ធនុយក្លេអ៊ែរតាក់ទិកនៅក្នុងប្រទេសរុស្ស៊ី ។
ក្រសួងនិយាយថា សមយុទ្ធយោធានេះ មានគោលដៅធានាថា បុគ្គលិកយោធាប្រទេសទាំង ២ និងគ្រឿងយុទ្ធោបករណ៍ ត្រៀមខ្លួនរួចជាស្រេចក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ពួកគេ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយទៀតថា អំឡុងសមយុទ្ធ បញ្ហានៃការហ្វឹកហាត់រួមគ្នារបស់អង្គភាពកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស សម្រាប់ការប្រើប្រាស់ប្រយុទ្ធអាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្រ្ត នឹងត្រូវដោះស្រាយ ។
សូមបញ្ជាក់ថា កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យយោធារបស់លោក ប្រតិបត្តិការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក ក្រោយអ្វីដែលទីក្រុងម៉ូស្គូ និយាយថា គឺជាការគំរាមកំហែងពីបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ៕