
ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងបានសហការជាមួយក្រុមហ៊ុន Google និង YouTube រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិត មាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ(Google Meet)ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានកា រអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗទាំងក្នុង និងក្រៅប្រទេសផងដែរ។
ដើម្បីចូលរួមសិក្ខាសាលានេះ ក្រសួងស្នើសាធារណជនដែលមានចំណាប់អារម្មណ៍ចុះឈ្មោះតាមរយៈតំណភ្ជាប់ mptc.gov.kh/go/event12 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕ ដោយ៖ គង់ ឌិន

