
ដៃគូអន្តរជាតិមួយក្រុម រួមទាំងប្រទេសអាល្លឺម៉ង់ បានប្រកាសចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលកម្មក រសម្រាប់អ៊ុយក្រែន ក្នុងគោលបំណងរៀបចំយុវជនឲ្យមានជំនាញ ដើម្បីជួយកសាងប្រទេសឡើងវិញ។
គំនិតផ្តួចផ្តើមនេះ គ្រោងនឹងបណ្តុះបណ្តាលមនុស្ស ១៨០.000នាក់ នៅក្នុងជំនាញដែលត្រូវការសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន នេះបើយោងតាមរដ្ឋមន្ត្រីអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze ដែលបានប្រកាសគំនិតផ្តួចផ្តើមកាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការងើបឡើងវិញរបស់អ៊ុយក្រែន នៅទីក្រុងប៊ែរឡាំង។
លោកស្រី Schulze បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងត្រូវបានចូលរួមដោយប្រទេសមួយចំនួនទៀត ក៏ដូចជាអង្គការអន្តរជាតិ និងក្រុមធុរកិច្ច នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដែលនឹងត្រូវបានគាំទ្រដោយមូលនិធិចំនួន ៧០០ លានអឺរ៉ូ ( ៧៥០លានដុល្លារ)។
លោកស្រី Schulze បាននិយាយកាលពីថ្ងៃអង្គារថា៖«តាមវិធីនេះ យើងកំពុងផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រដ៏សំខាន់ នៅក្នុងពេលនៃសង្រ្គាម និងក្នុងអំឡុងពេលនៃការកសាងឡើងវិញ។ ទោះបីជាយ៉ាងក៏ដោយប្រទេសរុស្ស៊ី បានបំផ្លាញបណ្តាញថាមពល មន្ទីរពេទ្យ ឬអគារញឹកញាប់ប៉ុណ្ណាក៏ដោយ ប្រជាជនអ៊ុយក្រែន នឹងមានចំណេះដឹង និងជំនាញ ក្នុងការកសាងឡើងវិញ»។ .
កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងដំណើរការរយៈពេលបីឆ្នាំ ហើយមានគោលបំណងជាចម្បងដល់យុវជន ជនភៀសខ្លួនក្នុងស្រុក និងស្ត្រី។