
នៅពេលដែលអំពើហិង្សា កើនឡើងនៅក្នុងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលនោះ ប៉ាឡេ ស្ទីន និងក្រុមសិទ្ធិមនុស្ស បានបដិសេធចំពោះភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅ ដែលត្រូវបានជំរុញដោយរដ្ឋាភិបាលគាំទ្រការតាំងទីលំនៅបច្ចុប្បន្ន។
លោក Joe Carmel អ្នកសម្របសម្រួលតស៊ូមតិសម្រាប់អង្គការ Breaking the Silence ដែលជាអង្គការប្រឆាំងការកាន់កាប់របស់អ៊ីស្រាអែល បាននិយាយថា នៅតំបន់វេសបែង «ខ្សែបន្ទាត់ដែលមិនធ្លាប់មានរវាងកងទ័ព និងអ្នកតាំងលំនៅ» ឥឡូវនេះ «ត្រូវបានលុបចោលទាំងស្រុង»។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានកត់ត្រាការវាយប្រហារពីអ្នកតាំងលំនៅចំនួន ១០៩៦ដង ទៅលើជនជាតិប៉ាឡេស្ទីន នៅក្នុងទឹកដីរវាងថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣១ ខែមីនា។
ចំនួននោះ តំណាងឲ្យការវាយប្រហារជាមធ្យមចំនួន ៦ដង ក្នុងមួយថ្ងៃ កើនឡើងពីពីរដង ក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២២។
អង្គការសិទ្ធិមនុស្សអ៊ីស្រាអែល Yesh Din ដែលកត់ត្រាអំពីអំពើហិង្សារបស់អ្នកតាំងលំនៅ បានអះអាងថា ឆ្នាំ ២០២៣ គឺជាឆ្នាំ ដែលមានអំពើហិង្សាកើឡើងខ្ពស់បំផុត។