បាតុករ​ថៃ​ប៉ះទង្គិច​ជាមួយ​នគរបាល​ពេល​ដើរ​ក្បួន​ទៅ​លំនៅឋាន​នាយករដ្ឋមន្ត្រី

2021/08/14 06:03:21 pm        531

​ថៃ៖ នគរបាល​ថៃ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មនុស្ស​រាប់​រយ​នាក់​បាន​បំពាន​បម្រាម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​នៅ​កណ្ដាល​ទីក្រុង​បាងកក ជា​កន្លែង​ដែល​ពួកគេ​ព្យា​យាម​ដើរ​ក្បួន​ទៅកាន់​លំនៅឋាន​របស់​លោកនាយករដ្ឋ​មន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ដើម្បី​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​ដោយសារតែ​វិបត្តិ​វីរុស COVID-19 របស់​ប្រទេស​។​

​នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រជា​ការ​ឆ្លើយតប​ទៅ​នឹង​ក្រុម​បាតុករ​ ដែល​បាន​ព្យាយាម​ដក​ទូ​កុងតឺន័រ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​រនាំង​បិទ​ផ្លូវ ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​ថ្ងៃ​ទី៣ ​នៅ​សប្តាហ៍​នេះ​។ សកម្មជន​មកពី​ក្រុម Thalufah ដែល​ដឹកនាំ​ដោយយុវជន បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​ការ​តវ៉ា​ដោយសន្តិវិធី​ បន្ទាប់ពី​ការ​ធ្វើ​បាតុកម្ម​ជាច្រើន​នៅ​សប្តាហ៍​នេះ ​ដែល​បាន​បញ្ចប់​ទៅ​ដោយ​នគរបាល​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ពួកគេ ខណៈ​ដែល​ពួកគេបាន​ដាក់​សម្ពាធ​លើ​លោកនាយក​រដ្ឋ​មន្ត្រី ​ប្រា​យុទ្ធ ចាន់​អូ​ចា​ ឲ្យ​លាលែង​ពី​តំណែង​។ ក្រុម​អ្នកតវ៉ា​បាន​ស្រែក​ថា "​ប្រា​យុទ្ធ​សូម​ចេញទៅ​" ខណៈ​ពួកគេ​ចាប់ផ្ដើម​ដើរ​ក្បួន​ពី​វិមាន​ជ័យជំនះ​ក្រុង​បាងកក​នៅ​ពេល​រសៀល​។

ពួកគេ​ដាក់​កំហុស​លើ​ លោក ប្រា​យុទ្ធ ចំពោះ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​ពី​វិបត្តិ​វីរុស COVID-19 ដែល​កាលពី​ថ្ងៃ​សុក្រ​បាន​ឃើញ​ករណី​ថ្មី​កើន​ឡើង​ដល់​កំណត់​ត្រា​។ ពួកគេ​និយាយ​ថា ​រដ្ឋាភិបាល​មិនបាន​គ្រប់គ្រង​លើ​ជំងឺ COVID-19 ដោយ​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​។ អាជ្ញាធរ​បាន​ព្រមាន​រាល់​រូបភាព​ នៃ​ការ​តវ៉ា​ណាមួយ​ដែល​បំពាន​លើ​វិធាន​ការ COVID-19។ ​ក្រុម​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​កត់ត្រា​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយ​សារ​វីរុស ​Covid-19 ចំនួន ​២១៧​នាក់ និង​ឣ្ន​ក​ឆ្លង​ថ្មី​ចំនួន ​២២.០៨៦​នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះកើន​ឡើង​ដល់​ ៧.៣៤៣​នាក់ និង​អ្នក​ឆ្លង​សរុប​ចំនួន ៨៨៥.២៧៥​នាក់​៕​

​អត្ថបទ​៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm