អ្នកទោសជាង ២.០០០នាក់ នៅអែលសាល់វ៉ាឌ័រ ត្រូវបានផ្ទេរទៅកាន់ «ពន្ធនាគារធំ»

2024/06/13 05:29:45 am        112

រដ្ឋាភិបាលនៃប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃអង្គារ (១១ មិថុនា) បាននិយាយថា ខ្លួនបានផ្ទេរសមាជិកក្រុមអន្ធពាលរាប់ពាន់នាក់ទៅកាន់ «ពន្ធនាគារធំ» ដែលទើបនឹងបើកថ្មីៗនេះ ដោយនេះគឺជាវិធានការចុងក្រោយបង្អស់នៃការបង្រ្កាបដ៏ចម្រូងចម្រាសលើឧក្រិដ្ឋកម្ម ដែលបានបណ្តាលឲ្យចំនួនប្រជាជនជាប់ពន្ធនាគាររបស់ប្រទេសអាមេរិកកណ្តាលមួយនេះ កើនឡើង។

រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសទាំងអស់នោះ «នឹងទទួលបានផលពីការប្រព្រឹត្តិឧក្រិដ្ឋកម្មលើប្រជាជនអែលសាល់វ៉ាឌ័រ ដោយរស់នៅក្នុងរយៈពេលដ៏យូរក្នុងពន្ធនាគារ CECOT នៅដាច់ដោយឡែកពីអ្នកមនុស្សក្នុងសង្គម និងមិនអាចទទួលបានការអនុញ្ញាតឲ្យក្រុមគ្រួសារសួរសុខទុក្ខឡើយ»។

សមាជិកក្រុមអន្ធពាលប្រមាណជា ២.០០០នាក់ ត្រូវបានផ្លាស់ប្តូរទៅកាន់ពន្ធនាគារ ដែលមានសមត្ថភាពដាក់មនុស្ស ៤០.០០០នាក់ ដែលត្រូវបានចាត់ទុកថា ជាពន្ធនាគារធំបំផុត នៅទ្វីបអាមេរិក។ ក្នុងវីដេអូដែលបង្ហោះដោយរដ្ឋាភិបាល អ្នកទោសគ្មានអាវស្លៀកខោខ្លីពណ៌ស និងកោរសក់ ត្រូវបានគេឃើញរត់កាត់ពន្ធនាគារថ្មីនេះចូលទៅក្នុងបន្ទប់។

ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានស្នើឲ្យសម្ព័ន្ធមិត្តរបស់លោក នៅក្នុងសភាអែលសាល់វ៉ាឌ័រ យល់ព្រមអនុម័តស្ថានភាពលើកលែង ក្នុងឆ្នាំ២០២២ ដែលចាប់តាំងពីពេលនោះមកត្រូវបានពន្យារជាច្រើនដង ពោលគឺជាការផ្អាកសិទ្ធិតាមរដ្ឋធម្មនុញ្ញមួយចំនួន បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្លានូវអំពើឃាតកម្ម ដែលជាការរួមចំណែកដោយអំពើហិង្សារបស់ក្រុមអន្ធពាល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm