
ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធ (ទី១២ ខែមិថុនា) នេះ បាននិយាយថា ប្រទេសបារាំងបានផ្អាកដំណើរការកំណែទម្រង់ការបោះឆ្នោត ដែលបានគ្រោងទុកនៅដែនដីខាងក្រៅប្រទេសរបស់ខ្លួន គឺដែនដី New Caledonia (នូវ៉ែល កាលេដូនី) ពោលគឺជាវិធានការកែប្រែ ដែលបង្កឲ្យមានភាពចលាចលស៊ីវិល នៅលើប្រជុំកោះឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីខែមុន ។
លោក Macron បានប្រាប់អ្នកសារសារព័ត៌មានថា៖ «គម្រោងរដ្ឋធម្មនុញ្ញ ស្តីពីអ្នកបោះឆ្នោត នៅដែនដីនូវ៉ែល កាលេដូនី ត្រូវបានផ្អាកហើយ»។
សូមបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់នៅក្នុងការតវ៉ាប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងពង្រីកបន្ថែមអ្នកបោះឆ្នោតរបស់ដែនដីនូវ៉ែល កាលេដូនី ដើម្បីរួមបញ្ចូលអ្នកទៅដល់នាពេលថ្មីៗនេះ ដែលជាជនជាតិបារាំង។ ជនជាតិដើមភាគតិច Kanak មួយចំនួនជឿថា វិធានការកែប្រែនេះ នឹងធ្វើឲ្យខ្សោយដល់ការបោះឆ្នោតរបស់ពួកគេ ហើយវាប្រឈមនឹងការបោះឆ្នោតប្រជាមតិ ស្ដីពីឯករាជ្យភាព នាពេលអនាគត៕