មន្ទីររៀបចំដែនដីខេត្តក្រចេះ បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ

2024/06/13 02:42:15 pm        123

មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បាន​បិទ​ផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី ចំនួន ០២ភូមិ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ក្រោម​វត្តមានចូលរួមពីលោក ចេង គឹមជប់ អភិបាលរង ស្រុកសំបូរ និងលោក យិន បូទុម អនុ​ប្រធាន​មន្ទីររៀបចំដែនដី ដែលធ្វើឡើងនៅបរិវេណ វត្តព្រះវិហារធំ សសរ ១០០។

តាមការឲ្យដឹងពីលោក យិន បូទុម អនុប្រធានមន្ទីររៀបចំដែនដី បានបញ្ជាក់ថា នេះគឺជា​ដំណាក់​កាលទី៣ នៃដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដែលតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្តឹង​តវ៉ា ជំទាស់ និងកែសម្រួលទិន្និន័យ ភាពមិនប្រក្រតីនូវ ព័ត៌មាន ណាមួយ ដែលនៅ​ពេល​មន្រ្តី​អាជ្ញាធរ​ជំនាញ​បានបំពេញ និងផ្តល់ជូនមានរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយគ្នានោះ លោកបាន​ស្នើ​សុំ​បន្ថែម​ដល់​អាជ្ញាធរភូមិ ធ្វើការផ្សព្វផ្សាយទៅដល់ មូលដ្ឋានប្រជាពលរដ្ឋ ឲ្យបានដឹង​ជ្រាប​អំពី​ដំណើរការ នីតិវិធីនៃការចូលរួម និងផ្តល់ព័ត៌មាន ឯកសារទៅកាន់មន្រ្តីជំនាញដែនដី ដើម្បី​ឈាន​ទៅ​ទទួល​បានប្លង់ដី។ ហើយស្នើសុំឲ្យបងប្អូន ម្ចាស់ដី ចូលរួមសហការ និង​អនុវត្ត​ជាមួយ​ក្រុម​ការងារ​ជំនាញ​រាល់គ្រប់សកម្មភាព ដើម្បីពន្លឿនការចុះបញ្ជីរបស់មន្ត្រីមានភាពរលូន។

តាមការបន្ថែមពីលោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ បានបញ្ជាក់ថា ការ​បិទ​ផ្សាយ​នា​ពេល​នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋ ម្ចាស់ដី ទៅពិនិត្យ​ផ្ទៀងផ្ទាត់​មើលពីភាពត្រឹមត្រូវ ពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែង ចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) នោះ ។ ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះ ម្ចាស់ដីមិន​មាន​ការ​ចំណាយ​ប្រាក់​ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានាបាននូវសិទ្ធិ ធ្វើជាម្ចាស់កាន់កាប់ ឬ​ជា​ឯកសារ​សំអាងរឹងមាំក្នុងករណីមានជម្លោះដីធ្លី ពិសេសទៀតនោះ ធ្វើឱ្យបញ្ហាទំនាស់ដីធ្លី ត្រូវ​បានកាត់បន្ថយយ៉ាងច្រើនទៀតផង។

ទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​ថ្មី​នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា រហូតឈានដល់ការចេញ ប័ណ្ណកម្ម​សិទ្ធ​ដីធ្លី​ស្រប​ច្បាប់ ជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រម​ទាំង​រួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម ។

លោកអភិបាលរងស្រុក ក៏បានសុំឲ្យមន្ត្រីអាជ្ញាធរទាំងអស់ សូមបំពេញការងារ ឲ្យបានម៉ឺងម័ត តែ​ទន់ភ្លន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងផែនការ របស់រដ្ឋាភិបាល ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធ និងបញ្ចប់បញ្ហាទំនាស់ដីធ្លីនៅទូទាំងខេត្ត ក្រចេះ ក៏ដូចជានៅទូទាំងប្រទេស នៅឆ្នាំ ២០២៦ ខាងមុខនេះ។

គូសបញ្ជាក់ថា ការធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី នាពេលនោះ​មានចំនួន ០២​ភូមិ គឺភូមិសំបូរ និងភូមិកែងប្រាសាទ ស្ថិតនៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ សរុប​មាន​ចំនួន ២.២០៧ក្បាលដី៕​ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm