NGO៖ ជនអន្តោប្រវេសន៍ស្លាប់ក្នុងចំនួនមិនធ្លាប់មាន លើផ្លូវនៅប្រជុំកោះ Canary ប្រទេសអេស្បាញ

2024/06/13 04:19:19 pm        123

អង្គការមិនមែនរដ្ឋាភិបាល Walking Borders កាលពីថ្ងៃពុធ បាននិយាយថា ដោយចាប់ផ្តើមក្នុងឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុត ដែលពួកគេព្យាយាមទៅដល់ប្រទេសអេស្ប៉ាញ តាមសមុទ្រលើផ្លូវនៅប្រជុំកោះ Canary ដោយមានអ្នកស្លាប់៤៨០៨នាក់ត្រូវបានចុះបញ្ជី ក្នុងចំណោម ៥០៥៤នាក់ ដែលអង្គការនេះ បានសរុបក្នុងរយៈពេល៥ ខែដំបូងនៃឆ្នាំ២០២៤នេះ។

អង្គការមិនមែនរដ្ឋាភិបាល បាននិយាយថា មនុស្ស៣៣នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ ហើយទូកឈើចំនួន ៤៧ គ្រឿងពេញដោយមនុស្ស បានលិចបាត់នៅសមុទ្រ។ ប្រធានកាកបាទក្រហមនៅប្រជុំកោះCanary បាននិយាយថា ជនអន្តោប្រវេសន៍ធ្វើដំណើរតាមផ្លូវ ពីទ្វីបអាហ្រ្វិកខាងជើង ឆ្ពោះទៅប្រទេសអេស្បាញ ប្រកបដោយគ្រោះថ្នាក់បំផុត និងជាផ្លូវទឹក ដែលឆក់យកជីវិតមនុស្សច្រើនបំផុត។

ទិន្នន័យពីក្រសួងមហាផ្ទៃ របស់ប្រទេសអេស្ប៉ាញ បង្ហាញពីការកើនឡើងនៃការមកដល់ចំនួន ២៥៩,៦ភាគរយ សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

គិតត្រឹមថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២៤ មនុស្សចំនួន១៧.១១៧នាក់ បានមកដល់កោះCanary តាមសមុទ្រ ប្រើធៀបទៅនឹងឆ្នាំមុនមាន៤៧៦០ ប៉ុន្តែក្រសួងពុំបានផ្តល់ទិន្នន័យពីចំនួនអ្នកស្លាប់នោះទេ។

ក្រសួងមហាផ្ទៃបានព្យាករណ៍ថា ជនអន្តោប្រវេសន៍ចំនួន៧០.០០០នាក់ក់ នឹងមកដល់នៅឆ្នាំនេះនៅកោះCanary ។

អ្នកសារព័ត៌មាន មានមូលដ្ឋាននៅទីក្រុង ហ្គ្រាន កាណារី(Gran Canaria) និងជាអ្នកជំនាញផ្នែកការធ្វើអន្តោប្រវេសន៍ បាននិយាយថា វាពិបាកក្នុងការព្យាករណ៍ពីការមកដល់របស់ជនអន្តោប្រវេសន៍ ដោយលោកបាននិយាយថា ជនអន្តោប្រវេសន៍ ដែលមិនទាន់គ្រប់អាយុបន្ថែមចំនួន១០.០០០នាក់ អាចទៅដល់ប្រទេសអេស្ប៉ាញ នៅឆ្នាំនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm