PPM និង FAES Farma ពួតដៃគ្នាដើម្បីភាពអស្ចារ្យនៃដៃគូពាណិជ្ជកម្ម

2024/06/13 05:22:10 pm        1.2 K

ភ្នំពេញ ÷ ក្រុមហ៊ុន PPM ដែលជាសហគ្រាសផលិតឱសថធំបំផុតនៅកម្ពុជា ចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហ្វាអែស ហ្វាម៉ា (FAES Farma) ប្រទេសអេស្ប៉ាញ ជាក្រុមហ៊ុនឱសថល្បីលំដាប់ពិភពលោក ដើម្បីផ្តល់ជូននូវផលិតផលឱសថដែលមានគុណភាព ខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារកម្ពុជា។

 ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM លើកឡើងនៅក្នុងពិធីប្រកាសដៃគូពាណិជ្ជកម្មរវាង PPM និង FAES Farma នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា PPM គឺជាសហគ្រាសផលិតឱសថដែលមានវ័យចំណាស់ ដូច FAES Farma ព្រោះ PPM មានផលិតផលឱសថ «គីណាល់» ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០។ ហើយ FAES Farma ក៏ដូចគ្នា ដែលជាសហគ្រាសផលិតឱសថ មានវត្តមានតាំងពីមុនសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ដូចនេះសហគ្រាសទាំង ពីរនេះ សុទ្ធតែជាសហគ្រាសផលិតឱសថចាស់ទុំដូចគ្នា ហើយនេះជាការធម្មតាដែលយើងចាប់ដៃគ្នា ដោយសារសុទ្ធតែមាន បទពិសោធដ៏សម្បូរបែប នៅក្នុងវិស័យឱសថសាស្រ្តនេះ។

ឧកញ៉ាឱសថបណ្ឌិត បន្តថា ការចាប់ដៃគ្នារវាង PPM និង FAES ដោយសារតែសហគ្រាសមានទិសដៅដូចគ្នា ជាពិសេស យើងមានផលិតផលប្រកបទៅដោយគុណភាពក្នុងការពង្រីកចូលទីផ្សាររួមគ្នា ព្រោះគ្រប់ផលិតផលទាំងអស់របស់ PPM និង FAES ជាផលិតផលដែលអាចឆ្លើយតបគ្នាទៅវិញទៅមកនៅលើទីផ្សារ។ ឧកញ៉ា សង្ឃឹមថា ការចាប់ដៃគ្នារវាង PPM និង FAES នឹងធ្វើឱ្យ គេកាន់តែស្គាល់ផលិតផលរបស់សហគ្រាស ក៏ដូចជាការចែករំលែកនូវបទពិសោធល្អៗរៀងៗខ្លួនទៅវិញទៅមក ក្នុងការចូលរួមលើក តម្កើងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយទទួលបាននូវឱសថដែលមានគុណភាពល្អ និងសុវត្ថិភាពក្នុងការប្រើប្រាស់។

ចំណែកលោក Alberto Montero តំណាង ហ្វាអែសហ្វាម៉ា (FAES Farma) លើកឡើងថា កម្ពុជាគឺជាទីផ្សារសំខាន់ ដែលជាផ្នែកមួយនៃផែនការពង្រីកវត្តមាន FAES នៅអាស៊ីអាគ្នេយ៍, ហើយលោកមានជំនឿយ៉ាងមុតមាំថា PPM ដែលជាក្រុមហ៊ុន ផលិត និងចែកចាយឱសថក្នុងស្រុកដ៏ធំនិងឈានមុខគេ ដែលផ្តោតសំខាន់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់សម្រាប់ផលិតផលឱសថ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន FAES Farma។

ព្រឹត្តិការណ៍ «ការពួតដៃគ្នាដើម្បីភាពអស្ចារ្យ» នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបង្ហាញពីភាពស័ក្តិសមឥតខ្ចោះរវាង PPM Pharma និង FAES Farma។ ការចាប់ដៃគូនេះនឹងនាំមកនូវផលិតផលឱសថដែលមានគុណភាពខ្ពស់ កាន់តែសម្បូរបែប ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ច្នៃប្រឌិតរបស់ FAES Farma ជាមួយជំនាញនិងបណ្តាញចែកចាយទូលំទូលាយ របស់សហគ្រាស PPM នៅកម្ពុជា។ ហើយការចាប់ដៃគូរវាងក្រុមហ៊ុនផលិតឱសថដ៏ធំទាំងពីរនេះ រំពឹងថា នឹងចូលរួមចំណែកដល់ការសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតឱកាសការងារ និងលើកកម្ពស់សហគមន៍ ឱ្យមានសុខភាពល្អ និងគាំទ្រដល់គម្រោងគោល ដៅអភិវឌ្ឍន៍ជាតិរបស់យើងផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm