របបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ប្រើយានដ្រូនចិន ដែលកែសម្រួលសម្រាប់ការប្រយុទ្ធ

2024/06/13 06:42:12 pm        137

ក្រុមយុទ្ធជនចលនាតស៊ូរបស់មីយ៉ាន់ម៉ា បានកត់សម្គាល់នូវរបកគំហើញដ៏មុតស្រួចរបស់ខ្លួនកាលពីឆ្នាំមុន ដោយពឹងផ្អែកលើយានដ្រូនសម្រាប់ប្រយុទ្ធជាមួយរបបសឹក ដែលគួរឱ្យខ្លាចបំផុតមួយនៅអាស៊ីអាគ្នេយ៍។

ប៉ុន្តែខណៈដែលសង្រ្គាមស៊ីវិលកាន់តែតានតឹង ក្រុមឧទ្ទាម បានមើលឃើញយានដ្រូនពាណិជ្ជកម្មផលិតដោយប្រទេសចិន ដែលត្រូវបានកែប្រែដើម្បីការប្រយុទ្ធដូចទៅនឹងអាវុធខ្លួនប្រើ កំពុងត្រូវបានប្រើប្រាស់ដោយកងទ័ពរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេស នេះបើយោងតាមមនុស្សប្រាំពីរនាក់ដែលដឹងពីបញ្ហានេះ។

យុទ្ធជនក្រុមឧទ្ទាមម្នាក់នៅភាគអាគ្នេយ៍របស់ប្រទេសបាននិយាយថា «នៅពេលនេះសមរភូមិកំពុងផ្លាស់ប្តូរ ដោយសារយានដ្រូនត្រូវបានប្រើប្រាស់ដោយភាគីទាំងពីរក្នុងការប្រយុទ្ធ»។ លោកបន្ថែមថា របបសឹកបានចាប់ផ្តើមប្រើប្រាស់យានដ្រូនប្រដាប់អាវុធ (UAVs) ដើម្បីវាយប្រហារពួកឧទ្ទាមនៅដើមឆ្នាំនេះ ហើយអង្គភាពរបស់លោកថ្មីៗនេះ បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង ដែលពួកគេកំណត់ថាបង្កើតឡើងពីឧបករណ៍របស់ចិន ហើយត្រូវបានកែប្រែសម្រាប់ការប្រយុទ្ធ។ យុទ្ធជនក្រុមឧទ្ទាមពីរនាក់នៅផ្នែកផ្សេងទៀតនៃមីយ៉ាន់ម៉ា ក៏បានពណ៌នាអំពីការជួបប្រទះស្រដៀងគ្នានេះប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែរ។

លោក មីន សអូ (Min Zaw Oo) នាយកប្រតិបត្តិនៃវិទ្យាស្ថានមីយ៉ាន់ម៉ាសម្រាប់សន្តិភាព និងសន្តិសុខបាននិយាយថា របបសឹកបានចាប់ផ្តើមទិញយានដ្រូនពាណិជ្ជកម្មចិនរាប់ពាន់គ្រឿងនៅដើមឆ្នាំ ដែលខ្លួនកំពុងកែសម្រួលដើម្បីបំពាក់អាវុធផលិតក្នុងស្រុក។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទសុំការអត្ថាធិប្បាយទេ ហើយរបបសឹកក៏មិនដែលបាននិយាយជាសាធារណៈអំពីការប្រើប្រាស់យានដ្រូនប្រភេទនេះ នាពេលថ្មីៗនេះដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm