អង្គការ និងសហជីពឆ្វេងនិយម នៅក្នុងប្រទេសអេក្វាឌ័រ បានធ្វើការតវ៉ាក្នុងទីក្រុងគីតូ កាលពីថ្ងៃពុធ ប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដេនញែល ណូបាវ(Daniel Noboa) ដោយចោទប្រកាន់រដ្ឋបាលរបស់លោកថា បានបង្កើនថ្លៃប្រើប្រាស់សម្រាប់ជីវភាពរស់នៅ និងជំរុញគ្រួសារជាច្រើនឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។

ក្រុមបាតុករ បានដុតផ្ទាំងរូបថតក្រដាស របស់ប្រធានាធិបតី លោក Noboa ដោយបង្ហាញពីការព្រួយបារម្ភ អំពីការដកការឧបត្ថម្ភធនប្រេងដ៏មានសក្តានុពល ដោយរដ្ឋាភិបាល។
បាតុកម្ម បានចូលទៅដល់ពាសពេញទីក្រុង ហើយបានបញ្ចប់នៅអគារធនាគារកណ្តាល ដោយពុំមានរបាយការណ៍អំពីជម្លោះ ការចាប់ខ្លួន ឬរងរបួសឡើយ។
យុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ លោក Noboa រួមមានទាំងការកើនឡើងដ៏ចម្រូងចម្រាស នៃពន្ធលើតម្លៃបន្ថែមពី ១៣ភាគរយ ទៅ១៥ភាគរយ ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការសន្តិសុខ ធ្វើឲ្យមានការមិនពេញចិត្តពីក្រុមប្រឆាំង។
