សមិទ្ធផលនានាតំលៃប្រមាណ ៤៣ម៉ឺនដុល្លា នៅវត្តសុភីរាម ហៅវត្តបន្ទាយត្រោក ត្រូវបានសម្ពោធដាក់ឱ្យប្រើសប្រាស់

2024/06/13 07:13:58 pm        196

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃ​គណៈអភិបាល​​ខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា និងលោកឧកញ៉ា ភូ ពុយ អ្នក​តំណាង​រាស្ត្រខេត្តបាត់ដំបង បានអញ្ជើញជាអធិបតិភាពក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិ ប្រតិស្ថានដើមពោធិព្រឹក្ស ពុទ្ធាភិសេកព្រះពុទ្ធរូប ឆ្លងខឿនពោធិព្រឹក្ស និងសមិទ្ធផល​នានា​ជាច្រើនមុខ នៅវត្ដសុភីរាម ហៅវត្តបន្ទាយត្រោក ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត-ស្រុក សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា​លោកយាយ ពុទ្ធបរិស័ទ ជាច្រើននាក់​។


លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀងបានឱ្យដឹងថា វត្តសុភីរាម ហៅ វត្តបន្ទាយត្រោក ជាវត្ត​ចំណាស់មួយក្នុងខេត្តពោធិ៍សាត់ ស្ថិតក្នុងក្នុងភូមិបន្ទាយត្រោក ឃុំស្រែស្តុក ស្រុកកណ្តៀង វត្តនេះត្រូវបានកសាងឡើងជាថ្មីដោយព្រះតេជគុណ ខុង ម៉ូវ ក្នុងឆ្នាំ១៨៨០ នៅលើ ទីវត្តចាស់ ដែលមានអាយុកាលជាង ២០០ឆ្នាំ មុន។ ដោយនៅលើទីទួលវត្តចាស់នោះ​មានដើម​សុភីជា​ច្រើនដើម ទើបព្រះតេជគុណ ខុង ម៉ូវ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានសន្មតិជាឈ្មោះថា វត្តសុភីរាម ហើយឈ្មោះនេះ ត្រូវបានប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ វត្តសុភីរាម រាប់ចាប់ផ្តើមពីការកសាងរហូតដល់ បច្ចុប្បន្ន មានព្រះគ្រូចៅអធិការចំនួន ១០អង្គ ហើយ ដែលបានគ្រប់គ្រងកសាងសមិទ្ធផលនានាក្នុង​វត្ត ។

ចំពោះសមិទ្ធផលដែលត្រូវដាក់សម្ពោធឆ្លងក្នុងពេលនេះ សរុបការចំណាយអស់ ១២៥.៩២០.០០០រៀល និង ៤៣២.១៧៨ដុល្លារសហរដ្ឋអាមេរិក រួមមាន៖ ផ្ទះបិណ្ឌមួយខ្នង , កាយស្រះថ្មីមានបណ្ដោយ ១៩០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជម្រៅ ៦ម៉ែត្រ , កុដិតូច ៤ខ្នង មានបន្ទប់ទឹក៤ និងកុដិធំពីរជាន់ , រោងចម្រោះទឹកចំនួន១ និងម៉ាស៊ីនចម្រោះទឹកសុទ្ធមួយឈុត , បន្ទប់ទឹក មួយខ្នង ៦បន្ទប់,ផ្លូវ បេតុងតូចធំ៨ខ្សែ , ជួសជុលខឿនព្រះវិហារ , ស្រះទឹកតូចមានរបងជុំវិញ , សាងសង់ខ្យូស ចំនួន៨​, ដងទង់តូចៗ ៣២០ដើម ,ដងទង់បង្គោលភ្លើង , ខឿនព្រះពោធិព្រឹក្ស និងព្រះពុទ្ធរូបលើខឿនពោធិព្រឹក្ស , រៀបចំសួនផ្កា , របង ,ក្រាលការ៉ូឡា , រៀបចំភ្លើងក្នុងវត្ត , និងចាក់សាបក្នុងបរិវេណវត្ត ។ សមិទ្ធផលទាំងអស់នេះ បានផ្ដួចផ្ដើមកសាង និងជួសជុល ដោយ ៖ ១- លោកឧកញ៉ា ភួ ប៉ូយ និងលោក ជំទាវ លី ផិចលន់ ២- លោកឧកញ៉ា ភួ ពុយ និងលោកជំទាវ អ៊ឹង ណងពីន ៣- ឧបាសក ទា យូថេង ឧបាសិកា ជិវ ឈីវវួច ៤-លោក ចាំ ម៉េង និងអ្នកស្រី ភួង ធីតា ៥- លោក តាំង ស៊ុយគង់ និងលោកស្រី អៀង ម៉ុយ និង៦-ឧបាសក សេង អៀម និងឧបាសិកា តាន់ ប៉ុច ព្រមទាំងព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ឯកឧត្តមពិតជាមានមោទនភាពបំផុត ជាមួយនិង សមិទ្ធផលដែលកើតចេញ ពីកម្លាំងសាមគ្គីរបស់សប្បុរសជន និងពុទ្ធបរិស័ទ ជិតឆ្ងាយ បានចូលរួមកសាងឱ្យកើតចេញជាសមិទ្ធផលទាំងនេះឡើង ដើម្បីបម្រើសេចក្តីត្រូវការរបស់ បងប្អូនប្រជាពលរដ្ឋយើង។យ៉ាងណាមិចសមិទ្ធផលដែលកើតមានចំពោះមុខយើងនេះមិនមែន កើតឡើងដោយឯកឯងនោះទេ គឺដោយសារគុណបំណាច់នៃសន្តិភាព យើងមានសន្តិភាព យើងអាចអភិវឌ្ឍបានសព្វបែបយ៉ាង។យើងទាំងអស់គ្នាក៏ត្រូវចង់ចាំនិងគោរពដឹងគុណជានិច្ច ចំពោះវីរភាពគំរូ និងបិតានយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំ មកនូវសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។

ក្នុងនោះដែរក៏សូមគោរពអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឆន្ទៈ ក្នុងការកសាងប្រទេសឱ្យមានការ អភិវឌ្ឍ និងរីកចម្រើនស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមអរគុណចំពោះលោកឧកញ៉ា ភូ ពុយ ដែលបាន ចំណាយធនធានផ្ទាល់ខ្លួន ក្នុងការចូលកសាងវិស័យពុទ្ធចក្រនិងអាណាចក្រឱ្យមានការីក ចម្រើនដើម្បីបម្រើឧត្តមប្រយោជន៍ក្នុងវិស័យពុទ្ធសាសនា។ជាមួយគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនិងការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការគ្រប់ជំនាន់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តៀង ដែលតែងតែ លះបង់ពេលវេលានិងធនធានកន្លងមក ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងដោះ ស្រាយបញ្ហាផ្សេងៗ ពិសេស ឯកឧត្តម ប្រធានក្រុមការងារ លោកអភិបាលស្រុក សប្បុរសជន ពុទ្ធបរិស័ទទាំងក្នុងនឹងក្រៅខេត្ត ដែលបានផ្តល់នូវជំនឿជឿជាក់រួបរួមសាមគ្គី ក្នុងការកសាង សមិទ្ធផលនានាក្នុងវត្ត សម្រាប់ទុកជាទីសេនាសនៈដ៏គាប់ប្រសើរក្នុងវិស័យព្រះពុទ្ធសាសនា ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

 

 

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm