គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ សរុបជាទឹកប្រាក់មានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក។
នេះបើតាមការបញ្ជាក់តាមរយៈហ្វេសប៊ុកផ្លូវការលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ” របស់ប្រជាជាតិទាំងមូល។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ នៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
