អាជ្ញាធរខេត្តចុះជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋចំនួន១២០០ហិកតាដែលរងផលប៉ះពាល់​

2021/08/14 10:24:56 pm        595

ឧត្តរមានជ័យ ៖ ស្រូវប្រជាពលរដ្ឋចំនួន១២០០ហិកតា ក្នុងនោះ​ចំនួ​ន​ ៨០០ហិកតា​ត្រូវរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវបាន​សង្រ្គោះបន្ទាន់​ស្ថិតក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤សីហាឆ្នាំ២០២១នេះ ។

លោក ញើន កួន ប្រធានមន្ទីរធនទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន៥ភូមិ គឺភូមិគោកពង្រ ភូមិជើងទាន ភូមិឆ្កែស្រែង ភូមិស្រែប្រាំង នឹងភូមិតានោក ក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នបានរងផលប៉ះពាល់ចំនួន ១២០០ហិកតា ក្នុងនោះស្រូវចំនួន៨០០ហិកតាត្រូវសង្រ្គោះបន្ទាន់ ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ​ ដោយសារ​តែ​បញ្ហា​អាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។

លោក បន្តថា ក្នុងការជួយសង្រ្គោះនោះដែរ អាជ្ញាធររួមទាំង​មន្រ្តីធនធានទឹកបានប្រើប្រាស់​ម៉ាស៊ីន​ធំចំនួន៤ម៉ាស៊ីន និងម៉ាស៊ីនតូចៗ​ របស់ពលរដ្ឋចំនួន៣៥ម៉ាស៊ីន ​ដើម្បីរួមគ្នាបូមទឹក​ជួយ​សង្រ្គោះ​ស្រូវ​របស់ពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា។

ក្នុងការចុះពិនិត្យជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋនាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្តដៃម្ខាង​ទប់ស្កាត់​ការរាលដាល​ជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជួយសង្រ្គោះស្រូវ​របស់​បងប្អូនប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយសារ​បញ្ហា​អាកាសធាតុ​ខ្វះខាត​ទឹកធ្វើស្រែ ដូច្នេះហើយ​អាជ្ញាធរខេត្ត​បានខិតខំប្រឹងប្រែង​រិះរក​​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋ​ទទួល​បាន​ភាពកក់ក្តៅ​គ្រប់ពេលវេលា​បើទោះបី​ជា​កាលៈទេសៈនេះ យើងកំពុងជួបប្រឈម​ និង​បញ្ហា​លំបាកនានា​ ដែល​កើត​មានឡើង​ចំពោះមុខក្តី​ក៏អាជ្ញាធរខិតខំដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ជូនបងប្អូនមិនឲ្យលំបាកនោះឡើយ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm