ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO

2024/06/13 08:30:47 pm        86

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ​ជាមួយ​លោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែ​មិថុនា​ម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជា​ជំនួប​ដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ឯកឧត្តម​រដ្ឋមន្តី្រចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​រំលឹក​ពី​ការ​ជួយ​បណ្តុះ​បណ្តាល និង​ការ​ពង្រឹង​សមត្ថភាព​ដល់​សហព័ន្ធ​និយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែក​ធ្វើ​ឱ្យនិយោជក​កម្ពុជា​កាន់​តែ​មានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីមហិច្ចតា​របស់​កម្ពុជា​ដែល​ចង់​បាន​នូវ​ការ​វិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និង​គ្រឿង​បង្គុំ​ជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវ​គោលនយោបាយ នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជា​ក៏​បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញាចិ​ត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​លក្ខខណ្ឌ​ស្តង់ដារ​ការងារ​តាមរយៈ​ការ​ទទួល​ស្គាល់​នៃ​អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារជាដើម។

ត្រង់ចំណុចនេះ លោកស្រី Deborah FRANCE-MASSIN បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​គូស​បញ្ជាក់​របស់​ឯកឧត្តមរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃគម្លាតរវាងកម្មករនិយោជិត និងនិយោជក​ដែល​ជា​ចំណុច​សំខាន់ក្នុងការបង្កើតបរិយាកាសការងារឱ្យល្អប្រសើរ ហើយលោកស្រីប្រធាន បាន​គូស​បញ្ជា​ក់​ថាភាគីលោកស្រី និងកម្មករនិយោជិត​នឹង​ត្រូវ​តែ​ធ្វើ​ការ​យ៉ាងជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែ​ល​ជា​សេនា​ធិកា ដើម្បីបង្កើត​ឱ្យ​បាន​នូវ​ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយភាពសុខសាន្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណការិយាល័យសកម្មភាពវិនិយោគ​របស់​ILO​ចំពោះ​ការ​ចូលរួមគាំទ្រ​លើការអនុវត្ត​ឱ្យ​ជោគជ័យ​លើ​សម្រាប់​ភាពសុខសាន្ត​ក្នុងទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm