ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្កាហ្សា បាននិយាយថា ពួកគេប្រឈមមុខនឹងការប្រព្រឹត្តខុសជាប្រព័ន្ធដោយអាជ្ញាធរពន្ធនាគារ...ដែលពួកគេបានចោទប្រកាន់ថា មានចេតនាមិនទទួលយកការព្យាបាលផ្នែកវេជ្ជសាស្ត្រ ដ៏សំខាន់។

នេះគឺជាអតីតអ្នកជាប់ឃុំឈ្មោះ Aalam Hijazi ដែលកំពុងនិយាយពីមន្ទីរពេទ្យ Kamal Adwan ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីខ្លួនត្រូវបានដោះលែង។
ទឹកមិនសមនឹងបរិភោគផឹកទេ។ ពុំមានថ្នាំឬ សម្លៀកបំពាក់ទេ។ តើអ្នកដឹងទេថា សម្លៀកបំពាក់ទាំងនេះនឹងក្លាយជាការចងចាំ ព្រោះវាបានការពារខ្ញុំ។ ខ្ញុំបានពាក់អាវនេះ និងខោទាំងនេះ អស់រយៈពេល ៨ខែ។ ខ្ញុំបានស្លៀកសម្លៀកបំពាក់ទាំងនេះ អស់រយៈពេល ៨ខែ។ រយៈពេល៨ខែ សម្លៀកបំពាក់ គឺស្ថិតក្នុងស្ថានភាពមិនល្អ និងប្រព្រឹត្តិអំពើអមនុស្សធម៌។ ព្រះជាម្ចាស់ គឺជាអ្នកជួយពួកយើង ហើយជាអ្នកចាត់ចែងកិច្ចការរបស់យើងដ៏ល្អបំផុត»។
ក្រុមសិទ្ធិមនុស្ស និងអង្គការអន្តរជាតិ បានចោទប្រកាន់ថា បានរំលោភបំពានយ៉ាងទូលំទូលាយលើអ្នកទោសដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល ក្នុងការវាយឆ្មក់នៅតំបន់វេសបែង និងនៅតំបន់ហ្កាហ្សា។

ពួកគេ បានពណ៌នាអំពីការប្រព្រឹត្តដោយបំពាន និងគួរឲ្យអាម៉ាស់ រួមទាំងដាក់អ្នកជាប់ឃុំដែលដៃជាប់ខ្នោះ និងបិទមុខជិត នៅក្នុងបន្ទប់តូចចង្អៀត ក៏ដូចជាការវាយដំ ការបំភិតបំភ័យ និងការបៀតបៀនជាដើម។