សម្ព័ន្ធនៃក្រុមតស៊ូមតិជនអន្តោប្រវេសន៍ បានប្តឹងរដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធជុំវិញក្រិត្យថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលបញ្ឈប់ការទាមទារសិទ្ធិជ្រកកោន នៅព្រំដែនភាគខាងត្បូង ដោយនិយាយថា វាខុសគ្នាបន្តិចបន្តួចពីសកម្មភាពស្រដៀងគ្នា ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ត្រាំ ដែលត្រូវបានរារាំងដោយតុលាការ។

បណ្ដឹងដែលដាក់ដោយសហភាពសេរីភាពស៊ីវិលអាមេរិក(ACLU) និងអ្នកដទៃក្នុងនាមមជ្ឈមណ្ឌលតស៊ូមតិអន្តោប្រវេសន៍ Las Americas និង RAICES គឺជាការសាកល្បងដំបូងនៃភាពស្របច្បាប់នៃការបង្រ្កាបដ៏ខ្លាំងក្លារបស់លោក បៃដិន នៅតាមព្រំដែន ដែលបានកើតឡើង បន្ទាប់ពីការពិភាក្សាផ្ទៃក្នុងសេតវិមានជាច្រើនខែ និងត្រូវបានរៀបចំឡើង ជាផ្នែកមួយដើម្បីបង្វែរការវាយប្រហារនយោបាយប្រឆាំងនឹងប្រធានាធិបតីលើការគ្រប់គ្រងអន្តោប្រវេសន៍របស់ខ្លួន។

លោក Lee Gelernt មេធាវីរបស់ ACLU បាននិយាយថា៖«តាមរយៈការអនុម័តការហាមឃាត់សិទ្ធិជ្រកកោនដែលមិនអាចបែងចែកបានដោយស្របច្បាប់ពីការបម្រាមរបស់លោក ត្រាំ យើងបានរារាំងដោយជោគជ័យ យើងមិនមានជម្រើសអ្វី ក្រៅពីការប្តឹងផ្តល់នេះទេ»។

ក្រិត្យដែលលោក បៃដិន ចេញកាលពីសប្តាហ៍មុន នឹងកំណត់ការដំណើរការសិទ្ធិជ្រកកោន នៅពេលដែលជួបជាមួយជនអន្តោប្រវេសន៍រវាងច្រកចូលឈានដល់ ២.៥០០នាក់ ក្នុងមួយថ្ងៃ។ ក្រិត្យនេះ បានចូលជាធរមានភ្លាមៗ ដោយសារតែតួលេខចុងក្រោយបំផុត គឺខ្ពស់ជាងឆ្ងាយពេក គឺប្រហែល ៤.០០០នាក់ ក្នុងមួយថ្ងៃ។