អភិបាលរាជធានីភ្នំពេញ ប្រកាសចាត់វិធានការចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក​តាមផ្សារនានា

2024/06/13 09:24:17 pm        169

អភិបាលរាជធានីភ្នំពេញបានប្រជុំ និងប្រកាសចាត់វិធានការម៉ឺងម៉ាត់បំផុត​ចំពោះការ​យក​ភាស៊ី​លើស​សៀវ​ភៅបន្ទុកនៅតាមបណ្ដាផ្សារនានានៅភ្នំពេញ ដែលអ្នកយកថវិ​កា​លើស​សៀវ​ភៅបន្ទុក​អាចប្រ​ឈម​នឹងការបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរតាមបណ្ដាខណ្ឌ ពិសេស​ប្រធា​នគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្ត​វិធានការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ការយកភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយក​ថវិកា​លើស​សៀវភៅ​បន្ទុក​អាច​ប្រឈម​ចំពោះ​មុខច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស។ ការណែនាំ​របស់​អភិបាលរា​ជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ។

សង្កត់ធ្ងន់ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ​ត្រូវ​ហៅអ្នក​យក​ភាស៊ី​ទៅ​ធ្វើកំណត់ហេតុ បើនៅតែល្មើសពីការណែនាំពីរដង គឺត្រូវលុបកិច្ចសន្យាចោល។ នៅ​តាម​ផ្សារ​ត្រូវ​តែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសម្អាតឲ្យបានស្អាត។ បន្ថែម​ពី​នេះ​​​នៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកថវិកាភាស៊ីលើសសៀវភៅបន្ទុក វា​ស្មើ​នឹងការ​ចាប់ជំរិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខច្បាប់ និងមិន​អាច​ឲ្យ​ចូលរួ​មដេ​ញ​ថ្លៃ​លើក​ក្រោយទៀ​តឡើ​យ។ ឯកឧត្តមបន្ថែមថា សម្រាប់អាណត្តិទី៧នេះ ត្រូវតែអនុវត្តការងារ​នេះ​ឲ្យ​បាន​តាំង​រឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។

ក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដោយឲ្យអាជ្ញាធរក៏ដូចជា​ប្រធាន​គណៈកម្មការផ្សារ​ទាំ​ងអស់ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការយកភាស៊ីនៅ​តា​មផ្សា​រ​នា​នា​នៅក្នុ​ង​រាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូតែម្តង។ នៅទីតាំងផ្ញើ កង់ ម៉ូតូ ដាច់ខាត​ត្រូវ​តែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថាគ្មាន​ការ​យក​កម្រៃ​លើស​សៀវភៅបន្ទុក ក្នុងករណីមានការបង្ខំឲ្យយកលើសតម្លៃសៀវភៅបន្ទុក ប្រជា​ពលរដ្ឋ​អាច​ទូរស័ព្ទទៅកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខទូរស័ព្ទនៅទីតាំងនោះស្រាប់។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យភ្នាក់ងារ​អនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ។ ក្នុង​ករណី យកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរនឹងលុបកិច្ចសន្យានោះចោលតែម្តង ហើយ​បើ​ពិនិត្យ​ឃើញ​ថា បុគ្គលជាអ្នកយកភាស៊ីនោះបានល្មើសនិងការយកភាស៊ីលើសសៀវភៅបន្ទុក និង​ឃាត់​ខ្លួន​បញ្ជូនទៅកាន់តុលាការ ដែលការងារនេះត្រូវប្រគល់ទៅគណៈកម្មការផ្សារ អាជ្ញាធរខណ្ឌ និង​មន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm