រោងចក្រ សហគ្រាស ប្រមាណ១០០ បានស្នើទៅក្រសួងបរិស្ថានឱ្យមកបំពាក់ឧបករណ៍តាមដានទឹកកខ្វក់

2024/06/13 09:33:14 pm        72

ភ្នំពេញ ៖បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស ប្រមាណ១០០ បានស្នើមកក្រសួងបរិស្ថានឱ្យទៅបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យទឹកកខ្វក់មុនបង្ហូរចេញពីរោងចក្រ សហគ្រាស។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានក្នុងពិធីចុះអនុស្សរណៈនៃការយោគយោល់គ្នាស្តីពី «ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា» ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៣ខែមិថុនានេះ។

ឯកឧត្តមបានបន្តថា ការបំពាក់ឧបករណ៍តាមត្រួតពិនិត្យទឹកកខ្វក់មានសារៈសំខាន់ សម្រាប់ពិនិត្យមើលកំហាប់សារធាតុពុលនៅក្នុងទឹក មុននឹងបង្ហូរចេញពីរោងចក្រ សគ្រាស។ ម្យ៉ាងវិញទៀត ពេលក្រុមហ៊ុនទាំងអស់នោះ បានបំពាក់ឧបករណ៍ គឺងាយស្រួលប្រាប់អ្នកបញ្ជាទិញនៅបរទេស ថាក្រុមហ៊ុនពួកគេ ពិតជាបានគិតគូរពីវិធានបរិស្ថាន ព្រោះមានលិខិតបញ្ជក់ពីក្រសួងបរិស្ថាន។ ឯកឧត្តមបានឱ្យដឹងទៀតថា នៅថ្ងៃចុងសប្តាហ៍នេះ មន្រ្តីក្រសួងបរិស្ថាន នឹងចាប់ផ្តើមចុះបំពាក់ឧបករណ៍តាមត្រួតពិនិត្យទឹកកខ្វក់នៅក្រុមហ៊ុនឱសថមួយកន្លែងនៅខេត្តបាត់ដំបង និងក្រុមហ៊ុនផ្សេងៗទៀត ធ្វើឡើងជាបន្តបន្ទាប់។

​នៅថ្ងៃទី១ខែមីនាកន្លងទៅ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស ក្នុងគោលបំណងទប់ស្កាត់សំណល់ប្លាស្ទិក និងមិនឱ្យមានការបង្ហូរទឹកមានសារៈធាតុពុលចូលទៅក្នុងទន្លេ ដើម្បីការពារធនធានធម្មជាតិក្នុងទន្លេឱ្យនៅឋិតថេរគង់វង្ស។

គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលទឹកសន្ធឹកសន្ធាប់នៅក្នុងតំបន់។ បណ្តា អូរ ស្ទឹង បឹង ទន្លេ ទឹកក្រោមដី និងមហាសាគរនៃប្រទេសម្ពុជា គឺជាប្រភពធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើវិស័យជាច្រើនដូចជា កសិកម្ម សហគ្រាស ឧហ្សាហកម្ម វារីអគ្គិសនី ទេសចរណ៍ និងសម្រាប់ប្រជាពលរដ្ឋយកទឹកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ៕ អត្ថបទ ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm