
អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសរសេរនៅលើបណ្តាញ Telegram របស់អ្នកស្រីថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវការ «ធ្វើឲ្យអឺរ៉ុបកាន់តែពិបាកថែមទៀត ដើម្បីបន្តការកាន់អំណាចរបស់ខ្លួន។
អ្នកស្រី បានសរសេរថា៖«តើបណ្តាប្រទេសសហភាពអឺរ៉ុបបានដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឲ្យពួកគេចូលទៅក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី នៅក្រោមទង់របស់អង្គការណាតូឬទេ?» ដោយធ្វើការអត្ថាធិប្បាយលើផែនការរបស់អគ្គលេខាធិកាអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ដើម្បីធ្វើការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគីវ ជាកាតព្វកិច្ចសម្រាប់សមាជិកណាតូទាំង អស់។ លោកខាងលិច កំពុងបង្ហាញដល់សាធារណជនរបស់ខ្លួនដោយព្រួយបារម្ភអំពីការអះអាងពីការឈ្លានពានដែលជិតកើតមានរបស់រុស្ស៊ីប្រឆាំងនឹងបណ្តាប្រទេសលោកខាងលិច ហើយវាមានន័យតែមួយគត់ គឺរដ្ឋបាលរបស់លោក បៃដិន ត្រូវតែធ្វើឲ្យអឺរ៉ុបកាន់តែពិបាកក្នុងការទប់ស្កាត់ការដួលរលំនៃរដ្ឋាភិបាលខ្លួនឯង និងសេដ្ឋកិច្ចអាមេរិក។
មុននេះ លោក ស្តូលថិនប៊ឺក បាននិយាយថា ការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគីវ នឹងក្លាយជាកាតព្វកិច្ចសម្រាប់រដ្ឋសមាជិកណាតូទាំងអស់ ហើយនឹងត្រូវបានសម្របសម្រួលដោយឧត្តមសេនីយ៍កងទ័ពអាមេរិក លោក Christopher Cavoli មេបញ្ជាការនៃទីបញ្ជាការអឺរ៉ុប-អាមេរិក និងជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប។