រតនគិរី ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្ត ខេត្តរតនគិរី ប្រមាណ ២០០ នាក់ ដើម្បីទទួលបានចំណេះដឹងពីព័ត៌មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៌មានទាក់ទងនិងធនាគាដៃគូ និងក្រុមហ៊ុនដៃគូ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក-សមាជិការបស់ FASMEC ខេត្ត រតនគិរី នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណ:អភិបាល ខេត្តរតនគិរី និងបិទកម្មវិធីក្រោមអធិបតីភាព លោក អ៊ាវ ហៃ ប្រធានមន្ទីឧស្សាហកម្ម ខេត្តរតនគិរី ។
សិក្ខាលាលាខាងលើនេះ មានការចូលរួមសហការឧបត្ថម្ភពីដៃគូនានាមានដូចជា៖ សមាគមមូលនិធិសម្តេចតេជោដើម្បី អភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យម, សហគ្រិនខ្មែរ, ធនាគារ វីង ម.ក, ធនាគារកាណាឌីយ៉ា, ធនាគារហ្វីលីព ព្រមទាំងដៃគូ សហការផ្សេងៗទៀត និងមាន SME ចូលរួមចំនួន ២០០ នាក់។
ជុំវិញសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ នេះដែរ, គឺមានគោលបំណង ដើម្បីផ្តល់ជូនចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹង ច្បាប់បញ្ញាតិនានា ព័ត៌មាន ទាក់ទងនិងធនាគាដៃគូ និងក្រុមហ៊ុនដៃគូរជាដើម៕


















