សៀមរាប ៖ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានអំពាវដល់សាធារណៈជន បណ្តាស្ថាបន័រដ្ឋ ក្រុមហ៊ុនឯកជន ដៃគូរអភិវឌ្ឍន៍នានា ជ្រើសរើស សិក្ខាកាម២០០នាក់ ឱ្យចូលរៀនវគ្គបណ្ដុះបណ្ដាលលើជំនាញការិយាល័យជួរមុខ ធ្វើម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច និងផ្នែកចំអិនអាហារ។ការរៀនជំនាញនេះ ក្រោមសហហិរញ្ញប្បទានពីមូលនិធីអភិវឌ្ឍន៍ (S D F) នៃការប្រើកម្មវិធីហូកានៃគម្រោងអភិវឌ្ឍន៍ជំនាញ សមាគមក្លឹបទេសចរណ៍សៀមរាប (S T C) ដែលវគ្គបណ្តុះបណ្តាលលើកទីពីរគ្រោងនឹងចូលរៀនក្នុងខែ កក្កដាឆ្នាំ២០២៤ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥ រយៈពេល ៨ខែ។ សិក្ខាកាម២០០នាក់លើ៤ជំនាញ ១ ការិយាល័យជួរមុខ ២ ម្ហូបអាហារនិងភេសជ្ជៈ ៣ គេហកិច្ច ៤ផ្នែកចំអិនអាហារ។ការចូលរួមរបស់ប្រជាពលរដ្ឋជាកត្តាជំរុញយ៉ាងសំខាន់ក្នុងការជួយអោយគម្រោងទទួលបានជោគជ័យតាមផែនការ និងចូលរួមជួយដល់ក្មេង២០០នាក់រួមទាំងគ្រួសាររបស់គេអោយមានជីវភាពពីក្រមកជីវភាពមធ្យម ជួយស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបធានា អោយវិស័យមួយនេះ ប្រកបដោយ បដិសណ្ឋារកិច្ចល្អ វិជ្ជាជីវៈស្តង់ដា៕ ដោយ ៖ សាវី









