ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថាកម្ពុជាកំពុងបន្តកសាងរដ្ឋឲ្យទំនើប និងស្នើឲ្យមានការចូលរួម

2024/06/13 10:47:06 pm        63

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ កំពុងបន្តខិតខំកសាងរដ្ឋកម្ពុជា ឲ្យកាន់តែមានភាពទំនើប ហើយសូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តន៍នូវការងារនេះ ។

ក្នុងពិធីទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារច្រកចេញចូលតែមួយ និងលើវិស័យជំនាញរបស់ក្រសួង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកទស្សនកិច្ចសិក្សានេះ ជាពេលវេលាសំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវទិសដៅក្នុងការកសាងរដ្ឋទំនើប ហើយក្រសួងបាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ជាមួយនេះ ឯកឧត្តម បានលើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រ ដោយកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាល នូវការផ្លាស់ប្ដូររបបគ្រប់គ្រង តាមសម័យកាលនីមួយៗ រហូតមកដល់បច្ចុប្បន្ននេះ ហើយក្នុងនីតិកាលទី៧នេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលការផ្ទេរភារកិច្ចក្នុងការគ្រប់គ្រងរដ្ឋត្រូវបានធ្វើឡើងដោយរលូន ។

ឯកឧត្តម សាយ សំអាល់ បានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងកសាងរដ្ឋទំនើបប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីកម្ពុជាមានភាពម្ចាស់ការ រក្សាបានឯករាជ្យក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្ដេចធិបតី បានដាក់ចេញនូវវិធានសំខាន់ៗចំនួន៣ គឺធនធានមនុស្ស សមត្ថភាពស្ថាប័ន និងការលើកទឹកចិត្ត ហើយអ្វីដែលសម្ដេចធិបតីចង់បាន គឺការកសាងរដ្ឋទំនើប រៀបចំស្រុកទេសឱ្យបានល្អប្រសើរ ដើម្បីរក្សាអាយុជីវិតរបស់កម្ពុជា បន្តជំនាន់ទៅមុខទៀត ដោយត្រូវគិតគូរឱ្យចំទិសដៅ និងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ មិនត្រូវខ្ជះខ្ជាយពេលវេលា និងធនធាន ហើយមិនត្រូវត្រលប់ក្រោយឡើយ ។ 

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា កិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តនាពេលនេះ គឺដើម្បីចូលរួមរៀបចំប្រទេសជាតិឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ដោយបន្តនិរន្តរភាពពីអាណត្តិមុន និងធ្វើដំណើរឆ្ពោះទៅមុខ ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង កសាងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ដោយគ្រប់គ្រងទាំងធនធានមនុស្ស ស្ថាប័ន និងហិរញ្ញវត្ថុសាធារណៈ និងបណ្ដុះមនសិការមន្ត្រីរាជការស៊ីវិល ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ចុះបញ្ជីដីធ្លីបង្ហើយ និងបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស ៕ អត្ថបទ ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm