
ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកតាលោសែនជ័យ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ អាណត្តិទី៤ ចំនួន១៥រូប ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី តំណាងសាលាដំបូងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី អង្គភាព-មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប ។
យោងតាម អនុក្រឹត្យ លេខ៤៥៣ អនក្រ.តត របស់រាជដ្ឋាភិបាលកម្ពុជា អានដោយ លោក ណារ៉ា ចំរេីន នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ស្តីពីការទទួលស្គាលសមាសភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ មានចំនួន១៥រូប ក្នុងនោះស្ត្រីចំនួន១រូប រួមមាន ៖
ប្រធានក្រុមប្រឹក្សាស្រុកតាលោសែនជ័យចំនួន១រូប
០១- លោក សឺន សាក់សារ៉ាន់
សមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យចំនួន១៤រូប
០២- លោក រ៉ង សុវណ្ណារឿន
០៣- លោក ជួប វ៉ិត
០៤- លោកស្រី រៀន ជ្រឹម
០៥- លោក សុខ ចាន់
០៦- លោក ឯក សម្បត្តិ
០៧- លោក ញ៉ាញ់ សំណាង
០៨- លោក ហៃ ស៊ីម៉េង
០៩- លោក គឹម សំអឿន
១០- លោក កើត ជឿន
១១- លោក កាក់ គឹមហាង
១២- លោក ប្លុង ប៊ុនលី
១៣- លោក ស៊ុន ចន្ថា
១៤- លោក អាង សារី
១៥- លោក អាន សារឿន
អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ