
ចលនាភេរវកម្មហេសបូឡាដែលមានមូលដ្ឋាននៅលីបង់ កាលពីថ្ងៃពុធ បានវាយលុកដោយគ្រាប់រ៉ុក្កែតទៅលើព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល រួមទាំងទីក្រុង Tiberias ជាកន្លែងដែលព្រះយេស៊ូ បានបង្កើតអព្ភូតហេតុផ្សេងៗ បន្ទាប់ពីរដ្ឋជ្វីហ្វ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា ដែលទទួលខុសត្រូវចំពោះប្រតិបត្តិការយោធា។
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល(IDF) IDF បានវាយប្រហារមជ្ឈមណ្ឌលបញ្ជានិងគ្រប់គ្រងរបស់ក្រុមហេសបូឡាដែលប្រើសម្រាប់ដឹកនាំការវាយប្រហារពីប្រទេសលីបង់ភាគអាគ្នេយ៍ និងបានសម្លាប់មេបញ្ជាការរបស់ខ្លួនគឺ Sami Taleb Abdullah។
ប្រព័ន្ធធ្វើសង្គ្រាមតាមអាកាសរបស់ក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតជាង ២០០គ្រាប់ ចូលទៅក្នុងសហគមន៍អ៊ីស្រាអែលភាគខាងជើង។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនបានរាយការណ៍ពីការ រងរបួសទេ។
កងកម្លាំងការពារអ៊ីស្រាអែល(IDF) កាលពីថ្ងៃអង្គារ បាននិយាយថា៖«មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហេសបូឡា នៅតំបន់Jouaiyya ភាគខាងត្បូងលីបង់ ដែលត្រូវបានប្រើ ដើម្បីដឹកនាំការវាយប្រហារភេរវកម្មប្រឆាំងនឹងទឹកដីអ៊ីស្រាអែលពីភាគអាគ្នេយ៍លីបង់ ក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានវាយប្រហារដោយកងទ័ពអាកាសអ៊ីស្រាអែល (IAF)។ ផ្នែកមួយនៃការវាយប្រហារនោះ លោក Sami Taleb Abdullah ដែលជាមេបញ្ជាការនៃអង្គភាព Nasr នៅក្នុងអង្គការភេរវកម្មហេសបូឡា ត្រូវបានសម្លាប់។ លោក Sami Taleb Abdullah គឺជាមេបញ្ជាការជាន់ខ្ពស់បំផុតរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់ភាគខាងត្បូង។