ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

2024/06/14 01:32:56 am        128

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា។ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១០ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស អញ្ជើញចូលរួមសរុបចំនួន ១៣៣រូប(ស្រី ១៨រូប)។

មានប្រសាសន៍ក្នុងវគ្គអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសមិទ្ធផលនៃការងារស្នូលសំខាន់ៗ ក្នុងការឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងចំនួន ៦ដង ដោយបានជ្រើសរើសមន្ត្រីរាជការចំនួន ៩៧៥នាក់ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងរៀបចំការប្រឡងប្រជែងគ្រូបឋមសិក្សា ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ៣៨,១៦៨នាក់ ហើយបច្ចុប្បន្នក្រសួង ក៏បាន និងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគោលការណ៍ដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងជំរុញចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងការកែទម្រង់ និងលើកកម្ពស់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់សម្តេចធិបតី ក្នុងការរៀបចំផ្ទះសំបែងរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ។ ជាងនេះ ត្រូវចូលរួមក្នុងការងារគណបក្សបន្ថែមទៀតធ្វើយ៉ាងណាឱ្យការងារ ទាំងបក្ស ទាំងរដ្ឋ និងការងារមហាជន ដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបដែរថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ មានការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដើម្បីផ្តល់នូវពុទ្ធិ និងចំណេះដឹង ក៏ដូចជាបទពិសោធន៍ ដែលវាគ្មិនធ្លាប់បានជួបប្រទះកន្លងមក ទៅលើទិដ្ឋភាពនៃការដឹកនាំ ទិដ្ឋភាពនៃការគ្រប់គ្រងការងាររដ្ឋ ការងារបក្ស សង្គម និងមហាជន ជូនទៅដល់សិក្ខាកាមទាំងអស់គ្នា។វគ្គអប់រំនយោបាយនេះធ្វើឡើងក្នុងគោលបំណង ផ្ដល់ជាចំណេះដឹងសំខាន់ៗ និងចាំបាច់មួយចំនួនដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីបន្តវេន អំពីវិធីសាស្រ្តត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្រ្ត ការលើកកម្ពស់ការយល់ដឹងពីបុព្វហេតុ សមិទ្ធផល និងមេរៀនប្រវត្តិសាស្រ្ត៕ ដោយ ៖ គីម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm