
ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់ឥតឈប់ឈរនៅតាមតំបន់ជាច្រើនរបស់ប្រទេសអេស្ប៉ាញ បណ្តាលឲ្យជន់លិចអាកាសយាដ្ឋាន និងផ្លូវថ្នល់នៅតាមតំបន់ជាច្រើន ។
រូបភាពវីដេអូឃ្លីប ដែលបានបង្ហោះកាលពីថ្ងៃពុធ ឃើញដងផ្លូវរងការជន់លិចគ្មានសល់ នៅទីក្រុង Murcia គឺជាទីក្រុងស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ ក្នុងនោះរថយន្ត បើកបរឆ្លងកាត់ភ្លៀងធ្លាក់ខ្លាំង និងសន្ទុះខ្យល់បក់ខ្លាំង ។
ដោយឡែក កាលពីថ្ងៃអង្គារ យន្តហោះពុំត្រូវបានអនុញ្ញាតឲ្យហោះហើរនោះទេនៅលើផ្លូវរត់រងការជន់លិច ស្ថិតក្នុងអាកាសយានដ្ឋានទីក្រុង Palma ដែលជារដ្ឋធានីនៃកោះ Mallorca ពេលដែលភ្លៀងធ្លាក់ខ្លាំង បានបោកបក់លើទីក្រុងគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនេះ ។
រូបភាពវីដេអូឃ្លីប ឃើញទឹកហូរចូលអាកាសយានដ្ឋាន ពេលដែលអ្នកដំណើររុញអីវ៉ាន់របស់ពួកគេចេញពីផ្លូវរងការជន់លិច ។
ដោយឡែក រូបថតសន្លឹក ឃើញយន្តហោះមួយគ្រឿងដែលបានចតនៅស្ងៀមមួយកន្លែង ទឹកស្ទើរតែឡើងដល់ម៉ាស៊ីនយន្តហោះទៅហើយ ៕