ប្រទេសសមាជិក EU ចំនួន៨ អំពាវនាវឲ្យកម្រិតការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ី

2024/06/14 02:09:30 am        137

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) ចំនួន៨ បានអំពាវនាវឲ្យ EU ហាមឃាត់អ្នកការទូតរុស្ស៊ីមិនឲ្យធ្វើដំណើរដោយសេរី នៅជុំវិញប្លុកនេះ និងកម្រិតពួកគេ ចំពោះត្រឹមតែប្រទេសដែលពួកគេត្រូវបានទទួលស្គាល់ប៉ុណ្ណោះ ដោយការស្នើនេះមាននៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell។

យោងតាមលិខិតចុះថ្ងៃទី១១ ខែមិថុនា ដែលសារព័ត៌មាន Reuters បានឃើញ បានរៀបរាប់ថា៖ «ការធ្វើដំណើរដោយសេរីរបស់អ្នកកាន់លិខិតឆ្លងដែនការទូត និងសេវាកម្មរបស់រុស្ស៊ី ដែលត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋម្ចាស់ផ្ទះ នៅទូទាំងតំបន់ Schengen ទាំងមូល កំពុងបន្ធូរបន្ថយសកម្មភាពអាក្រក់នានា»។

រដ្ឋមន្ត្រីទាំងនោះបានប្រាប់ថា ការស៊ើបការណ៍សម្ងាត់ ការឃោសនា «ឬសូម្បីតែការរៀបចំសកម្មភាពវិឆ្ឆេទកម្មនានា គឺជាបន្ទុកការងារចម្បង សម្រាប់ «អ្នកការទូត» របស់រុស្ស៊ីមួយចំនួនធំ នៅ EU» ហើយខណៈពេលដែលការបណ្តេញចេញ មានសារៈសំខាន់ ការគំរាមកំហែងនៅតែមានដដែល។

ពួកគេបាននិយាយថា៖ «យើងជឿថា EU គួរតែអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវគោលការណ៍មានផលប្រយោជន៍ទៅវិញទៅមក និងកម្រិតការធ្វើដំណើររបស់សមាជិកនៃបេសកកម្មការទូតរុស្ស៊ី និងសមាជិកគ្រួសាររបស់ពួកគេ ចំពោះដែនដីនៃរដ្ឋដែលពួកគេទទួលស្គាល់តែប៉ុណ្ណោះ»។

លិខិតនោះបានបន្ថែមថា «វិធានការនេះនឹងបង្រួមទំហំប្រតិបត្តិការ សម្រាប់ភ្នាក់ងាររុស្ស៊ី»។ លិខិតនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីមកពីសាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ឡាតវី លីទុយអានី ហូឡង់ ប៉ូឡូញ និងរ៉ូម៉ានី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm