
ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីបានដំណើរការដោយរលូនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕



