ចិន៖ ខ្លួនមានសិទ្ធិប្តឹងទៅ WTO ជុំវិញការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ EU

2024/06/14 02:20:45 am        124

ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមិថុនា) នេះ បាននិយាយថា ខ្លួន «រក្សាសិទ្ធិ» ក្នុងការដាក់ពាក្យប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញគម្រោងដំឡើងពន្ធថ្មីរបស់សហភាពអឺរ៉ុប (EU) លើការនាំចូលរថយន្តអគ្គិសនី (EV) របស់ខ្លួន។

គួរបញ្ជាក់ថា EU បានព្រមានក្នុងសប្តាហ៍នេះថា ខ្លួននឹងដំឡើងពន្ធបន្ថែមរហូតដល់ ៣៨ភាគរយលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ចាប់ពីខែកក្កដា បន្ទាប់ពីមានការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន។

គណៈកម្មការអឺរ៉ុបបានស្នើដំឡើងពន្ធបណ្តោះអាសន្នលើក្រុមហ៊ុនផលិតរបស់ចិន ដោយមានដូចជាចំនួន ១៧,៤ភាគរយចំពោះក្រុមហ៊ុន BYD ដែលជាទីផ្សារដ៏ធំ ចំនួន ២០ភាគរយចំពោះក្រុមហ៊ុន Geely និងចំនួន ៣៨,១ភាគរយចំពោះក្រុមហ៊ុន SAIC។ EU បានបញ្ជាក់ថា ចំនួននេះអាស្រ័យលើកម្រិតនៃការឧបត្ថម្ភធនរបស់រដ្ឋដែលក្រុមហ៊ុននីមួយៗទទួលបាន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង លោក He Yadong បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រទេសចិនរក្សាសិទ្ធិក្នុងការប្តឹងទៅ WTO និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន»។

លោកបានថ្កោលទោសចំណាត់ការនេះថា ខ្វះ «មូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់»។ លោក He បានបន្ថែមថា៖ «សកម្មភាពនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនឹងធ្វើឲ្យខូចទ្រង់ទ្រាយផលិតកម្មរថយន្ត និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅជុំវិញពិភពលោកទៀតផង ក្នុងនោះរួមទាំងនៅក្នុងសហភាពអឺរ៉ុបផងដែរ»។

លោកបានសង្កត់ធ្ងន់ថា៖ «វិធានការរបស់ភាគីអឺរ៉ុបត្រូវបានសង្ស័យថា បានរំលោភលើច្បាប់របស់ WTO និងជាឥរិយបថនៃអ្នកគាំពារនិយមហួសហែតុ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm