កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិកដល់មូលនិធិគន្ធបុប្ផាកម្ពុជា

2024/06/14 03:37:25 pm        105

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឧបត្ថម្ភថវិកា ១លានដុល្លារអាម៉េរិក ជាលើកទី៧ ជូន​មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់​តាំងពីឆ្នាំ២០១២រៀងមក។ ក្រោមវត្តមានលោកជំទាវ បណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសជួបសវនាការនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់​ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបាន​ខិតខំប្រឹងប្រែង​ទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ កុមារ និងទារកកម្ពុជារាប់ម៉ឺន រាប់សែននាក់នៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានជម្រាបជូនថា «ថ្វីត្បិតតែ កាកបាទក្រហមកម្ពុជា ទទួល​បាន​មូលនិធិពីការប្រារព្ធទិវា៨ឧសភា បានតិចជាងឆ្នាំមុនក៏ដោយ ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យនេះ គឺជាក្តី​សង្ឃឹមរបស់ប្រជាជនកម្ពុជា ហើយចំពោះមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ជាអាទិភាពមួយដែល​កាកបាទ​ក្រហមកម្ពុជា បានគិតគូរ យកចិត្តទុកដាក់ និងចូលរួម​ចំណែក​រែកពន់​ជាមួយ​រាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យ មន្ទីរពេទ្យកុមារគន្ធបុប្ផា អាច​បន្តបេសកកម្មផ្តល់សេវាសុខភាពជូនដល់កុមារកម្ពុជារាប់ម៉ឺនសែននាក់បន្តទៅទៀត»។

ជាកិច្ចឆ្លើយតប លោកជំទាវ ប៉ែន សុបភា ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋ​មន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទ​ក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​បាននាំភាពញញឹមដល់ទារក និងកុមារកម្ពុជា តាមរយៈ​ការផ្តល់វិភាគ​ទានចូលមូល​និធិ​គន្ធបុប្ផា​កម្ពុជា ជាប្រចាំ ដើម្បីជាប្រយោជន៍សម្រាប់ទារក និងកុមារកម្ពុជារាប់លាននាក់នៅកម្ពុជា ដែល​នេះ​បានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើក​កម្ពស់សុខុមាលភាពទារក និងកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី​របស់​ប្រទេសជាតិ​។

លោកជំទាវ បានគូសបញ្ជាក់ថា៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលប្រមាណចំនួន ១៣.៣៤ លានដុល្លារអាម៉េរិក ឬកើនឡើង ៥% បើធៀប​នឹងខែមករា-ឧសភា ដូចគ្នាក្នុងឆ្នាំ២០២៣ ប្រមាណចំនួន ១២លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ទិន្នន័យចំណូលបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប ក្នុងរយៈពេល៥ខែ (មករា-ឧសភា) នៃឆ្នាំ២០២៤ មានចំនួនប្រមាណ ១.១៦ លានដុល្លារអាម៉េរិក ផងដែរ។ បន្ថែមពីនេះ, បន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសបើកជាផ្លូវការយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៤ រហូតមកដល់ថ្ងៃនេះ, សប្បុរសជនប្រមាណជាង ១៣ ម៉ឺននាក់ បានចូលរួមបរិច្ចាគ​ក្នុងយុទ្ធនាការនេះ និងដោយទទួលបានថវិកាបរិច្ចាគ​សមមូល​ជាប្រាក់​ដុល្លារ​ចំនួនប្រមាណ ១លាន ៤០ម៉ឺន ដុល្លារអាម៉េរិក។

តាមការបញ្ជាក់របស់លោកជំទាវរដ្ឋលេខាធិការ ក៏បានឱ្យដឹងថា៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ​២០២៤នេះ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា បានចំណាយថវិកាប្រមាណ ១៦.២ លានដុល្លារអាម៉រិក (ដោយមិនរាប់បញ្ចូលចំណាយថវិកាជាតិតាមរយៈក្រសួងសុខាភិបាល) ដើម្បីពិនិត្យ​ព្យាបាល​កុមារ និងស្រ្តីមានផ្ទៃពោះ ដែលក្នុងនោះរួមមាន៖ ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (Outpatient) ចំនួន ៣៥២.០២៥ ករណី, ក្នុងនោះ ជំងឺធ្ងន់ធ្ងរដែល​បានដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុងមន្ទីរពេទ្យ ចំនួន ៦៧.២៣៥ នាក់, ស្រ្តីមានផ្ទៃពោះបានមកពិនិត្យ និងតាមដាន​ផ្ទៃពោះ ចំនួន ៤១.០៧៩ ករណី, សម្រាលកូនបាន ចំនួន ៨.២០២ នាក់ (នៅមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧ ខេត្តសៀមរាប), និងវះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៣៩៣ នាក់៕

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិករបស់មូលនិធិ ហើយបន្តចូលមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា៕អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm