មេដឹកនាំនៃក្រុមប្រទេសទមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទាំង៧ ឬG7 បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ១៣មិថុនា ជាមួយតំណាងអង្គការអន្តរជាតិដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសកល (PGII) ដែលជាគំនិតផ្តួចផ្តើមក្នុងទំហំទឹកប្រាក់ចំនួន៦០០ពាន់លានដុល្លារដោយក្រុមប្រទេស G7 ក្នុងមូលនិធិឯកជន និងសាធារណៈក្នុងរយៈពេល ៥ ឆ្នាំគឺផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការយ៉ាងច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីចចា ម៉េឡូនី (Giorgia Meloni) បានបើកកិច្ចប្រជុំ ដោយយោងទៅលើគំនិតផ្តួចផ្តើមផ្សេងៗដែលក្រុមប្រទេសG7បានយល់ព្រមគាំទ្ររួមទាំងច្រករបៀងឡូប៊ីតូ(Lobito)ជាផ្លូវទឹកដឹកជញ្ជូនរ៉ែ ពីសាធារណរដ្ឋកុងហ្គោ និងប្រទេសសំប៊ីទៅកាន់សហភាពអឺរ៉ុប និងអាមេរិកផងដែរ។
លោកស្រីបានបន្ថែមថា អស់រយៈពេលជាយូរមកហើយ អាហ្រ្វិកត្រូវបានគេយល់ខុស និងកេងប្រវ័ញ្ចប៉ុន្តែ ទ្វីបអាហ្រ្វិក អាចធ្វើឲ្យមានការភ្ញាក់ផ្អើល ប្រសិនបើដាក់ក្នុងលក្ខខណ្ឌដើម្បីទាញយកអត្ថប្រយោជន៍អ្វីដែលជាភាពអស្ចារ្យរបស់ទ្វីបនេះ។

ដោយលើកឡើងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានពិភាក្សាក្នុងកិច្ចប្រជុំនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា នេះគឺជាការផ្លាស់ប្តូរហ្គេម។ សេដ្ឋកិច្ចនោះនឹងមានមនុស្សជាង ២ ពាន់លាននាក់ក្នុងពេលដ៏ខ្លី ហើយវាពិតជាការផ្លាស់ប្តូរហ្គេម៕