ចៅ​ស្តេច​ប្រដាល់ Muhammad Ali ឈ្នះ​ការប្រកួត​ដំបូង​នៃ​ការ​ឈាន​ជើង​ចូល​អាជីព​កីឡាប្រដាល់

2021/08/16 10:12:30 am        160

​ប្រដាល់៖ ​Nico Ali Walsh ចៅប្រុស​របស់​កំពូល​កីឡាករ​ប្រដាល់ Muhammad Ali បានទទួល​ជ័យជំនះ​ក្នុងការ​ប្រកួត​ដំបូង​នៃ​អាជីព​កីឡាករ​ប្រដាល់​របស់ខ្លួន​។

​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​បានបង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន ​មិន​ចាញ់​លោកតា​របស់ខ្លួន​ឡើយ​ដោយ​ចំណាយពេល​ត្រឹម ៧០វិនាទី​ដើម្បី​ផ្តួល​គូប្រកួត Jordan Weeks នៅលើ​សង្វៀន​ក្រោយ​អាជ្ញាកណ្តាល​បញ្ឈប់​បន្ទាប់​ពី Nico វាយ​ចូល​ពេញៗ​ផ្ទួនៗ​។ ​​ក្រោយ​ផ្តួល​គូប្រកួត​ត្រឹម​ទឹក​ទី ១ នៅ​សង្វៀន Catoosa រដ្ឋ Oklahoma, Nico Ali Walsh ដែល​ស្លៀកខោ​របស់​លោកតា Muhammad Ali បាន​និយាយថា នេះ​ជាការ​ចាប់ផ្តើម​អាជីព​ដែលមាន​អារម្មណ៍​ក្ដុកក្ដួល​មួយ គេ​សូម​ឧទ្ទិស​ជ័យជំនះ​នេះ​ទៅដល់​លោកតា​ជាទី​នឹករលឹក​។​

​​Muhammad Ali ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ប្រដាល់​ពិភពលោក ៣លើក និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កំពូល​កីឡាករ​ប្រដាល់​ដ៏​អស្ចារ្យ​គ្រប់​ជំនាន់ ​បានទទួល​មរណៈភាព​កាលពី​ឆ្នាំ២០១៦​។ ​​Nico Ali Walsh ដែល​កំ​ពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ផង​នោះ​ គឺ​កូនប្រុស​របស់លោក​ស្រី Rasheda Ali ដែលជា​កូនស្រី​បង្កើត​របស់ Muhammad Ali៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am