លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឱ្យក្រុមមេដឹកនាំនៃបណ្តាប្រទេសជាសមាជិក G7 អនុម័តផែនការ ម៉ាស៊ល 'Marshall Plan' សម្រាប់ការកសាងនិងស្ដារប្រទេសអ៊ុយក្រែនឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។

លោកបានប្រាប់ក្រុមមេដឹកនាំ G7 ដោយយោងតាមការអានសុន្ទរកថារបស់លោក ដែលបានបង្ហោះនៅលើគេហទំព័រប្រធានាធិបតី ថា យើងត្រូវការផែនការច្បាស់លាស់សម្រាប់ការស្ដារឡើងវិញក្នុងប្រទេសអ៊ុយក្រែនរបស់យើង។ ស្រដៀងគ្នាទៅនឹងអ្វីដែលជាផែនការ ម៉ាស៊ល សម្រាប់អឺរ៉ុប បន្ទាប់ពីសង្រ្គាម ។

ផែនការ Marshall គឺជាកម្មវិធីជំនួយសេដ្ឋកិច្ចរាប់ពាន់លានដុល្លារដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តនៅអឺរ៉ុបបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ហើយត្រូវបានផ្តល់ការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចទាំងនោះឡើងវិញ ក្រោយការបំផ្លិចបំផ្លាញនៃជម្លោះរយៈពេល៨៤០ថ្ងៃមកនេះ។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការកសាងសង់អ៊ុយក្រែនឡើងវិញ នឹងចំណាយប្រាក់ជិត ៥០០ ពាន់លានដុល្លារ។
លោក Zelenskiy ក៏បាននិយាយផងដែរថា ការដកការរឹតត្បិតនាពេលថ្មីៗនេះលើការប្រើប្រាស់អាវុធលោកខាងលិចលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី បានផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀត នូវការការពារពីការវាយប្រហារតាមអាកាស ជាពិសេសនៅទីក្រុង ខាគីវ ភាគខាងកើត៕
