កូរ៉េខាងត្បូង និងអាមេរិក ព្រមានប្រឆាំងចំណងយោធាកូរ៉េខាងជើង-រុស្ស៊ី នៅមុនទស្សនកិច្ចលោក ពូទីន

2024/06/14 05:48:09 pm        108

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រ (១៤ មិថុនា) នេះថា មន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាតាមទូរស័ព្ទបន្ទាន់មួយ ជុំវិញលទ្ធភាពនៃដំណើរទស្សនកិច្ចដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់កូរ៉េខាងជើង។

ក្រសួងបាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក គីម ហុងខ្យុន (Kim Hong-kyun) នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃឺត ខេមប៊ែល (Kurt Campbell) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន មិនគួរបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។

ដោយបញ្ជាក់ឡើងវិញនូវកង្វល់របស់សម្ព័ន្ធមិត្តទាំងពីរ លោក គីម និងលោក ខេមប៊ែល បានសន្យាបន្តកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយអស្ថិរភាពក្នុងតំបន់ និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីដំណើរទស្សនកិច្ចនោះ។ កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៅការិយាល័យប្រធានាធិបតីនៃទីក្រុងសេអ៊ូល បាននិយាយថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។ សារព័ត៌មាន វ៉េដូម៉ូស្ទី (Vedomosti) របស់រុស្ស៊ី កាលពីថ្ងៃចន្ទបានរាយការណ៍ថា លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាមក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។

គេហទំព័រ NK PRO ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍នៅសប្តាហ៍នេះដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្មថា យន្តហោះស៊ីវិលត្រូវបានគេយកចេញពីអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ហើយមានសញ្ញានៃការត្រៀមរៀបចំសម្រាប់លទ្ធភាពនៃការដង្ហែក្បួននៅទីលានចតុរង្គ គីម អ៊ីលស៊ុង (Kim Il Sung) នៃរដ្ឋធានីរបស់ប្រទេសផ្ដាច់ខ្លួនមួយនេះ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        5
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm