ជោគវាសនារបស់ចំណាប់ខ្មាំង ១២០ នាក់ ដែលនៅសេសសល់ក្នុងតំបន់ហ្កាហ្សាគឺជាប្រធានបទដ៏សំខាន់បំផុតចំពោះកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងបង្ហូរឈាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ CNN ថា គ្មាននរណាម្នាក់ដឹងទេថាតើចំណាប់ខ្មាំងប៉ុន្មាននាក់នៅមានជីវិត ហើយថាកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងពួកគេត្រូវតែរួមបញ្ចូលការធានានូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីដែនដីហ្កាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN អ្នកនាំពាក្យក្រុមហាម៉ាស និងជាសមាជិកការិយាល័យនយោបាយ Osama Hamdan បានផ្តល់ការយល់ឃើញអំពីជំហររបស់ក្រុមសកម្មប្រយុទ្ធលើកិច្ចចរចាបទឈប់បាញ់ ជាការយល់ឃើញ តើក្រុមហាម៉ាសសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងការវាយប្រហារលើអ៊ីស្រាអែលឬអត់ ដែលជាមូលហេតុនាំឲ្យជនជាតិប៉ាឡេស្ទីនស្លាប់កាន់តែច្រើនជារៀងរាល់ថ្ងៃ និងអត្ថាធិប្បាយលើការលេចធ្លាយសារកាលពីដើមសប្តាហ៍នេះពីប្រធានរបស់ខ្លួននៅហ្កាហ្សា លោក គឺ Yahya Sinwar ជាមនុស្សម្នាក់ ត្រូវគេជឿថាជាអ្នកសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ។

សហរដ្ឋអាមេរិកជឿជាក់ថា ក្រុមហាម៉ាសកាន់កូនសោរក្នុងការចរចា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ទូរទស្សន៍ NBC កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយជំរុញឱ្យលោក Sinwar បញ្ចប់សង្គ្រាម៕