ក្រុមប្រឹក្សាថ្មីសន្យាជំរុញការផ្តល់សេវាសាធារណៈ និងតាមដានបញ្ហាសន្តិសុខ ក្នុងសហគមន៍ឱ្យបានល្អ

2024/06/14 07:27:00 pm        121

ក្រុមប្រឹក្សាអាណត្តិថ្មី ដែលទើបជាប់ឆ្នោតនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បាន​សន្យា​ជំរុញ​ដល់​ការ​ផ្តល់សេ​វា​សា​ធារណៈរបស់អាជ្ញាធរ និងតាមដាន​ពាក់ព័ន្ធ​ការ​គ្រប់គ្រង​បញ្ហា​សន្តិសុខ​ក្នុង​សហគមន៍​ឱ្យ​បានល្អ​។

ថ្លែងប្រាប់ BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាដែលទើបចូលកាន់តំណែង​កាល​ពីថ្មីៗនេះ​បានឱ្យដឹងថា បន្ទាប់ពីទទួលបានការប្រកាសទទួលស្គាល់ជាក្រុមប្រឹក្សា អាណត្តិ​ទី៤ សមាជិកក្រុមប្រឹក្សាក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានបង្ហាញការរីករាយ និង​ពេញ​ចិត្ត​ដើម្បី​ត្រៀម​ខ្លួនក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាមួយរដ្ឋបាល ក៏ដូចជាអាជ្ញាធរ​មាន​សមត្ថកិច្ច​សំដៅ​បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងនោះ សមាជិកក្រុមប្រឹក្សា លោក សៅ ដារិទ្ធ និងលោក ថោង ម៉ារឌី បានប្តេជ្ញាចិត្ត​ក្នុង​ការ​ជំរុញ និងតាមដានដល់ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបន្តមានប្រសិទ្ធភាព គុណភាព និងបញ្ហាស​ង្គម​មូលដ្ឋាន​ធានា​បាន​សន្តិសុខ​សណ្តាប់​ធ្នាប់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

ជាមួយគ្នានេះលោកស្រី ហ៊ុន សុភី លើកឡើង​ថា​ក្នុង​នាមស្រ្តី​ជា​សមាជិក​ក្រុមប្រឹក្សា​មួយ​រូប​នឹង​ចូល​រួម​ចំណែកក្នុងការលើកកម្ពស់សិទ្ធិ និងកុមារ ជាពិសេសទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​មិន​ឱ្យ​មាន​ការ​ជួយដូរ និងការប្រើប្រាស់អំពើហិង្សាលើស្រ្តី។

សូមជម្រាបថា យោងតាមច្បាប់របស់ក្រុមប្រឹក្សា គឺក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើជាតំណាង និង​ធ្វើ​សកម្មភាព​ក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ​ក្រុម​ប្រឹក្សា ត្រូវបង្កើតជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ លើសពីនេះ ក្រុមប្រឹក្សាមាន​តួនាទី​ចាត់​ចែង​កិច្ច​ការ​ចាំបាច់​នានា​ដើម្បី​ស​ម្រេចនូវគោលបំណងក្នុងការបង្កើតការជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

សូមជម្រាបថា គិតមកដល់ពេលនេះ តាមបណ្តារាជធានី-ខេត្តជាច្រើនបាន​ប្រកាស​ចូល​កាន់​តំណែង​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរួចរាល់ ដើម្បីឈានទៅ​រក​ការ​រៀបចំ​កិច្ច​ប្រជុំ​ដំបូង និងកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនទៅការសម្រេចរបស់រាជធានី ខេត្តនីមួយៗ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm