រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ ប្រព័ន្ធធារាសាស្ត្រដោះទឹកស្ទឹងព្រែកត្នោជាគម្រោងប្រវត្តិសាស្ត្រ​ដ៏ធំមួយទៀត​របស់កម្ពុជា

2024/06/14 01:50:03 pm        111

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ប្រព័ន្ធធារា​សាស្ត្រ​ដោះទឹកស្ទឹងព្រែកត្នោជាគម្រោងប្រវត្តិសាស្ត្រដ៏ធំមួយទៀតរបស់កម្ពុជា។

ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា ការអនុវត្តគម្រោងដោះទឹកនេះ មានស្ថាប័នអនុវត្ត​ចំនួន​បី​ចូលរួម គឺក្រសួងធនធានទឹក និងឧតុនិយម អនុវត្តការងារផ្នែកខាងក្រៅធ្វើយ៉ាងណា បង្វែរ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើក្នុងបរិមាណទឹកដ៏ច្រើន និងផ្ទៃរងតំបន់ជុំវិញ កុំឱ្យធ្លាក់ទៅលិចរាជធានីភ្នំពេញ។ ចំណែក​ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានី ទទួល​បន្ទុក​ដោះ​ទឹក​ចេញ​ពី​ផ្ទៃ​ក្នុង​រាជ​ធានី ភ្នំពេញ ដើម្បីដោះទឹកចេញទៅតាមប្រព័ន្ធដែលក្រសួងធនធានទឹក និងឧតុនិយម​កំពុង​អនុវ​ត្ត។

ឯកឧត្តម​បន្តថា ក្រោយពីការជួសជុលស្តារនៃគម្រោងប្រព័ន្ធរំដោះទឹក បញ្ចៀសទឹក និងពង្វាង​ទឹក​ចេញ​ពី​តំបន់រាជធានី និងក្រុងតាខ្មៅ និងតំបន់រណបទាំងនេះបានបញ្ចប់ រាជរដ្ឋាភិបាលរំពឹងថា នឹង​លែងមានហានិភ័យទឹកជំនន់លិច ជុំវិញភ្នំពេញ ខេត្តកណ្តាល និងតំបន់ដើមឬស កំពង់ទួល ផ្លូវជាតិ​លេខ៣ តទៅទៀតនៅក្នុងរដូវវស្សា។

សូមជម្រាបថា តាមរយៈប្រព័ន្ធធារាសាស្ត្រដោះទឹកស្ទឹងព្រែកត្នោនេះ ប្រជាជន​លែង​លំបាក​ពី​ការ​លិចលង់ អាជីវកម្មមានស្ថិរភាព លើកកម្ពស់កម្រិតជីវភាពរស់ នៅប្រចាំថ្ងៃ ជួយដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងជួយដោះស្រាយបញ្ហាខ្វះទឹកដែលតែងតែកើតមាននៅ រដូវប្រាំងដល់តំបន់ជុំវិញ រួមមាន​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ប្រកបដោយស័ក្តិសិទ្ធិភាព និងនិរន្តរភាព​ព្រម​ទាំង​ជួយ​សម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។ ប្រព័ន្ធទាំងនេះក៏នឹងក្លាយជាតំបន់ ទេសចរណ៍​របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ក្រុងតាខ្មៅ តំបន់រាជធានីភ្នំពេញ ហើយក៏ជា មរតករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទុកជូនកូនចៅ​ជំនា​ន់ក្រោយ​ផងដែរ​៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am